ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការចាត់ចែងផ្នែកហរិញ្ញវត្ថុរបស់អ្នកមាន និងអ្នកក្រខុសគ្នាយ៉ាងដូចម្តេច!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការចាយរបស់អ្នកមាន និងអ្នកក្រ យើងមើលទៅហាក់មានការខុសប្លែកខ្លាំង អ្នកមានកម្រចាយលុយ ដោយមិនមានមូលហេតុ កម្រចាយលុយដោយមិនបានទទួលផលមកវិញណាស់ ។ បើទោះបីជាមាន…

រាជធានីភ្នំពេញ ៖ ការចាយរបស់អ្នកមាន និងអ្នកក្រ យើងមើលទៅហាក់មានការខុសប្លែកខ្លាំង អ្នកមានកម្រចាយលុយ ដោយមិនមានមូលហេតុ កម្រចាយលុយដោយមិនបានទទួលផលមកវិញណាស់ ។ បើទោះបីជាមាន អ្នកមានចង់ប៉ាវយើងញុំាអ្វីមួយ ក៏គេមានបំណងអ្វីមួយរួចទៅហើយ អាចថា គេនឹងពឹងពាក់យើងរឿងអ្វីមួយ ឬក៏យើងអាចជាមនុស្សសំខាន់សម្រាប់គេហើយ ។

លោក លី ហាវ ជាស្ថាបនិក និងជានាយកសាលា IDEALLY អន្តរជាតិបានថ្លែងបន្តថា «មានន័យថា អ្នកមានគេចាយលុយសុទ្ធតែមានគោលដៅ អ្នកមានកម្រចាយលុយឱ្យខុសខ្ទង់ណាស់ ។ ហើយប្រសិនជាយើងប្រៀបអ្នកមាន និងអ្នកក្រ ការរកលុយរបស់អ្នកមានគេពូកែជាង ហើយការចាត់ចែងផ្នែកហិរញ្ញវត្ថុក៏គេពូកែជាងដែរ។

ដោយឡែកយើងងាកមកមើលអ្នកក្រវិញ សម័យកាន់តែទំនើប បច្ចេកវិទ្យាកំពុងបង្រៀនមនុស្សឱ្យចាយលុយកាន់តែងាយស្រួល ។ យើងគួរចាប់អារម្មណ៍មើល អ្នកខ្លះចាយលុយដូចទឹកហូរ ក៏ព្រោះវាភាពទំនើប ការចាយលុយតាមកាត ឬទូរ ATM និង Visa card ឬការចាយលុយមុនទើបបង់តាមក្រោយ ការកម្ម៉ង់តាមអនឡាញ ដែលធ្វើឱ្យមានភាពងាយស្រួលហើយរហ័ស ការចាយទៅលើសំភារៈថ្លៃៗជាដើម ទាំងនេះជាហានិភ័យ ដែលធ្វើឱ្យមនុស្សយើងចាយលុយអស់ពីខ្លួនដោយមិនដឹងខ្លួន ហើយអ្នកខ្លះជំពាក់លុយគេទៀត ដើម្បីចង់បានអ្វីមួយដែលមិនមែនជាតម្រូវការចាំបាច់នោះ ដូចនេះវាជាកត្តាដែលធ្វើឱ្យកាន់តែក្រ។


ប៉ុន្តែប្រសិនជាយើងនៅមិនទាន់ហួសពេលខ្លាំង គួរកុំប្រកាន់ពាក្យថា «លុយស្រួលចាយ» ឱ្យសោះ ព្រោះវាជាអង្គហេតុដែលធ្វើឱ្យយើងនៅតែក្រ ដោយឡែកប្រសិនជាយើងប្រកាន់ពាក្យថា «លុយពិបាកចាយ» នោះអ្នកនឹងអាចក្លាយជាអ្នកមាន ក្នុងឳកាសណាមួយដែលអ្នកខំសន្សំ ឬរកទុកនឹង ។ កាលពីមុនចាស់ៗគាត់តែងតែនិយាយថា លុយពិបាករក តែចាយស្រួលណាស់ ប៉ុន្តែសម័យនេះ លុយស្រួលរកពិបាកចាយទើបសល់ ។ ប្រសិនជាលុយស្រួលរក ហើយស្រួលចាយ អាចមានឳកាសក្រ។

លោកបានបន្តថា «ហេតុអ្វីបានជាខ្ញុំថា លុយស្រួលរក ពីព្រោះនេះជាសម័យអ៊ីនធើណេត សម័យអនឡាញ សម័យបច្ចេកវិទ្យា អ្នកខ្លះគ្រាន់តែចេះធ្វើវីដេអូ ចេះបង្កើតវាក៏រកលុយបានច្រើនដែរ ។ រីឯការងារវិញមានច្រើនគគោក ហើយប្រាក់ខែក៏ច្រើនទៀត អញ្ចឹង សួរថា មានអ្វីដែលពិបាករកលុយ ប៉ុន្តែគ្រាន់តែអ្នកខ្លះមិនមានលទ្ធភាពទៅទទួល អ្នកខ្លះមិនមានលទ្ធភាពរក្សាវាទុកបានយូរតែប៉ុណ្ណោះ» ។

លោកបានណែនាំថាពាក្យថា ទៅមិនរួចក្នុងសម័យនេះ មិនមានទេ ហើយប្រសិនជាមានលុះត្រាតែអ្នកនោះមិនចង់តែប៉ុណ្ណោះ។ លោកបន្ថែមថា ការចាយលុយ ៥ដុល្លារ ១០ដុល្លារ មើលទៅបន្តិចបន្តួច ហើយងាយស្រួលចាយណាស់ គិតថាវាតិច តិចៗតែពីរបីដង ប្រាក់ខែមួយខែដាច់ផឹង ។ មិនមែនមានន័យថា ត្រូវសន្សំសំចៃដល់ថ្នាក់មិនស្អីក៏មិនហ៊ានញុំានោះទេ អ្នកខ្លះគំរិះអាចម៍ក្តាប់តែម្តង ឧទាហរណ៍សន្សំសំចៃខ្លាំងពេក ទៅទិញតែរបស់អន់ៗដែលខូចសុខភាព នោះវានឹងធ្ងន់ករខ្លាំងជានឹងទៀត ព្រោះវាខូចសុខភាព ហើយត្រូវប្រម៉ែប្រមូលលុយទៅមើលជំងឺវិញ អានឹងមិនមែនជាការសន្សំសំចៃនោះទេ៕

អត្ថបទសរសេរ ដោយ