ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ជួយ​ឱ្យ​ស្ត្រី​ចំណេញ​ពេលវេលា និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ផ្តោត លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក មាន​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន ស្រាវជ្រាវ​ឃើញ​ថា បើសិន​ការ​ទូទាត់​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វា​នឹង​ចូលរួម​ជួយ​ឱ្យ​ស្ត្រី ចំណេញ​ពេលវេលា​ច្រើន​ហើយ​ថែម​ទាំង​អាច​ធ្វើការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ ។…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ផ្តោត លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក មាន​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន ស្រាវជ្រាវ​ឃើញ​ថា បើសិន​ការ​ទូទាត់​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វា​នឹង​ចូលរួម​ជួយ​ឱ្យ​ស្ត្រី ចំណេញ​ពេលវេលា​ច្រើន​ហើយ​ថែម​ទាំង​អាច​ធ្វើការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ ។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ជា​ទូទៅ​តាម​ការ​ស្រាវជ្រាវ​តាម​អង្គការ​អន្តរជាតិ​មួយ​ចំនួន គេ​ថា បើសិនជា​ធ្វើ​ប្រតិបត្តិការ ធនាគារ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ជួយ​ស្ត្រី​បាន​ច្រើន ដោយសារ​ស្ត្រី​រវល់​នៅផ្ទះ មើល​កូន (​ការងារ​ច្រើន​ជាង​បុរស​) ។ ស្ត្រី​ខ្លះ​ចេញ​ទៅ​ធ្វើការ​ហើយ​មក​ដល់​ផ្ទះ​ត្រូវ​មើលថែ​កូន​ទៀត ។ អ៊ីចឹង​បើសិនជា​គាត់​អាច​ធ្វើ​សេវា​ទូទាត់ ផ្ទើ​រ​ប្រាក់ ឬ​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ទូរស័ព្ទ (​អេ​ឡិច​ត្រូ​និក​) បាន គាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ធនាគារ វា​នឹង​ជួយ​គាត់​បាន​ច្រើន ចំណេ ញ​ពេលវេលា ។

ទន្ទឹម​នឹង​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ផ្តល់​ភាព​ងាយ ស្រួល ឬ​ធ្វើ​ឱ្យ​ស្ត្រី​ចំណេញ​ទាំង​ពេលវេលា និង​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​មាន​ប្រសិទ្ធ ភាព ប៉ុន្តែ​ការ​យល់​ដឹង ឬ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ គឺ​ស្ត្រី​នៅ​មាន​ចំណុច​ខ្វះខាត ដែល​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ចំណេះដឹង​ទៅ​ដល់​ពួក​គាត់ ។

លោកស្រី​លើក​ឡើង​ថា តាម​អង្គការ​អន្តរជាតិ​មួយ​ចំនួន គឺ​ភាគច្រើន​ស្ត្រី ខ្វះ​ការ​យល់ ដឹង​ពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា អ៊ីចឹង​ហើយ​កន្លែង​នេះ​ជា​ចំណុច​មួយ​នៅ​ប្រទេស​កម្ពុជា​យើង​កំពុង តែ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី គឺ​ផ្តល់​ការ​អប់រំ​បន្ថែម​ទៀត​ទៅ​លើ​ចំណេះដឹង​ផ្នែក ហិរញ្ញវត្ថុ​ក្នុង​នោះ​ក៏​មានចំណេះ​ដឹង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផង​ដែរ ។ កន្លង​មក​យើង​បាន​រៀបចំ​ជា​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅ​តាម​ខេត្ត​ទៅ​ដល់​ស្ត្រី​ទូ​ទាំង​ប្រទេស ហើយ​ចំណុច​នេះ​យើង​ត្រូវ​បន្ត​ធ្វើការ​ប​អ់​រំ​បន្ត​ទៀត​ដែល​យើង​ត្រូវធ្វើ ។

ទាក់ទង​និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទូទាត់​បាគង​ហើយ​នៅ​ក្នុង​ប្រព័ន្ធ​ស្នូល​មួយ​នេះ​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ចូល​ជា​សមាជិក​របស់​បាគង ដើម្បី​ផ្តល់​ភាព​ងាយ ស្រួល​ទៅ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ។

លោកស្រី ជា សិរី មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ទូទាត់​បាគង​នេះ​នៅ​ដំណាក់កាល​ដំបូង នេះ គឺ​យើង​ជំរុញ​ឱ្យ​មានការ​ទូទាត់​ពី​គណនី​បាគង​ទៅ​គណនី​បាគង ឬ​ពី​បាគង​ទៅ​គណនី ដទៃ​ផ្សេង​ទៀត ហើយ​ដំណាក់កាល​បន្ទាប់​យើង​បាន​រៀបចំ​ជា​ផែនការ​ហើយ សម្រាប់​សមាជិ​ក​បើសិនជា​ថ្ងៃក្រោយ​ទៅ​អតិថិជន​មាន​គណនី​នៅ​ធនាគារ ៣ ផ្សេង​គ្នា គាត់​អត់​ចង់​ដោ​ន ឡូត App ទាំង ៣ នេះ គឺ​គាត់​អាច​ដោ​ន​ឡូត​តែ App បាគង ទៅ​គាត់​អាច​ចូល​ទៅ​ប្រើប្រាស់ App របស់​ធនាគារ​ទាំង ៣ នៅ​ក្នុង​នោះ​បាន ។ ប្រព័ន្ធ​បាគង នេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស្នូល របស់​ប្រទេស​កម្ពុជា ហើយ​មជ្ឈដ្ឋាន​អន្តរជាតិ​គេ​កំពុង​តាមដាន​មើល​ការ​អនុវត្ត​ប្រព័ន្ធ​របស់ យើង​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ