ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ចំនួន​៤ ៩៩០​នាក់ ទទួល​បាន​អំណោយ​សម្ភារ​សិក្សា​ក្រោម​ជំនួយ​របស់​មូលនិធិ​ចិន

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​សរុប​ចំនួន ២២​សាលា សរុប​ចំនួន​៤ ៩៩០​នាក់ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ទទួល​បាន​អំណោយ ជា​កា​តាប និង​សម្ភារ​សិក្សា​ក្រោម​ជំនួយ​របស់​មូលនិធិ​ចិន…

ខេត្តមណ្ឌលគិរី ៖ សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​សរុប​ចំនួន ២២​សាលា សរុប​ចំនួន​៤ ៩៩០​នាក់ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ទទួល​បាន​អំណោយ ជា​កា​តាប និង​សម្ភារ​សិក្សា​ក្រោម​ជំនួយ​របស់​មូលនិធិ​ចិន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​។ ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សាលា​បឋម​សិក្សា​ពូ​លូ​ង ស្ថិត​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោក ញ៉​ន សិទ្ធ អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល ដែល​បាន​នាំ​យក​អំណោយ​ជា​សម្ភារ​សិក្សា ក្រោម​ជំនួយ​របស់​មូលនិធិ​ចិន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ចែក​ជូន​ដល់​សិស្សានុសិស្ស​តំបន់​ដាច់​ស្រយាល នៃ​ខេត្តមណ្ឌលគិរី​នេះ​។ លោក​អភិបាលរង​ខេត្ត បាន​ចាត់​ទុក​សកម្មភាព​សហប្រតិបត្តិការ​ក្នុង​ការ​គាំទ្រ​វិស័យ​អប់រំ ជា​ពិសេស ការ​ផ្តល់​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នា​ពេល​នេះ ពិត​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​អប់រំ ក្នុង​គោលដៅ​ដើម្បី​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផង​ដែរ​។

ឯកឧត្តម កឹ​ម រ័​ត្ន​វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ី​វិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ី​វិល ក្នុង​ការ​កៀរគរ​រក​ជំនួយ​ពី​មូលនិធិ និង​សប្បុរសជន​នានា​ដើម្បី​ជួយ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ចែក​សម្ភារ​សិក្សា​ជូន​សិស្សានុសិស្ស​នា​ពេល​នេះ គឺជា​ការ​សម្តែង​នូវ​ទឹកចិត្ត​សប្បុរសធម៌​របស់​ដៃគូរ​ជា​មិត្ត​នៅ​ក្រៅប្រទេស ដែល​មានឈ្មោះ​ថា មូលនិធិ​ចិន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​នេះ​បង្ហាញ​ពី​ជោគជ័យ​បន្ថែម​ទៀត ក្នុង​ការ​អនុវត្ត​ការងារ​អប់រំ ស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួល​បាន​លទ្ធផល​ជាទី​មោ​ទ​នៈ​លើ​គ្រប់​ផ្នែក អប់រំ ចាប់តាំងពី​ផ្នែក​ម​ត្តេ​យ្យ​សិក្សា រហូត​ដល់​មធ្យមសិក្សា​។

ជា​ពិសេស​ការ​ជួយ​ឧបត្ថម្ភ​នេះ ពិតជា​ឆ្លើយ​តប​និង​កាលៈទេសៈ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​អាណាព្យាបាល មាតាបិតា ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ឯកឧត្តម កឹ​ម​រ័​ត្ន វិសិដ្ឋ បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ក្មួយ​ៗ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ស្តាប់​ដំបូន្មាន​របស់​លោកគ្រូ អ្នកគ្រូ ឪពុក​ម្តាយ ឫ​អាណាព្យាបាល ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​ដោយ​ខ្លួនឯង ត្រូវ​មាន​វិន័យ​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ហើយ​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី និង​ជាស​រសរ​ទ្រូង​ដ៏​រឹង​មាំ​នៃ​ប្រទេស​ជាតិ​នា​ពេល​អនាគត ម្យ៉ាងទៀត ក្មួយ​ៗ ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ឧបាយ​មុខ​ផ្សេង​ៗ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ