ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​សង្ស័យ​ដាច់​ហ្វ្រាំង​បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បុក​ប៉ះ​គ្នា​ជាមួយនឹង​រថយន្ត​តា​កូ​ម៉ា មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​បុរស​ម្នាក់​ជា​ព្រូ​រថយន្ត​កុងតឺន័រ​ស្លាប់ និង​អ្នកបើកប​រថយន្ត​កុងតឺន័រ​រង​របួសធ្ងន់ នៅ​វេលា​ម៉ោងជាង​០៩​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បុក​ប៉ះ​គ្នា​ជាមួយនឹង​រថយន្ត​តា​កូ​ម៉ា មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​បុរស​ម្នាក់​ជា​ព្រូ​រថយន្ត​កុងតឺន័រ​ស្លាប់ និង​អ្នកបើកប​រថយន្ត​កុងតឺន័រ​រង​របួសធ្ងន់ នៅ​វេលា​ម៉ោងជាង​០៩​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ២០២០​នេះ នៅ​លើ​វិ​ថី​ផែ ចំណុច​កែង​រ៉ា​រថភ្លើង ស្ថិត​ក្នុង​ភូម​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

​យោង​តាម​ប្រភព​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-5701 ពណ៌​ស ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន ក្រោយមក​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​បណ្ដាល​ឲ្យ​អូស​រថយន្ត​ទាំង​២​គ្រឿង​ក្រឡាប់​ធ្លាក់​ជ្រោះ​ផ្ងា​ជើង​។ ហេតុការណ៍​នេះ បណ្ដាល​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​នោះ​គឺ​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ដែល​ជា​ព្រូ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​ដល់​មន្ទីរពេទ្យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ជាបឋម សង្ស័យ​ថា​រថយន្ត​កុងតឺន័រ​នោះ​ដាច់​ហ្វ្រាំង ខណៈ​ពេល​ដែល​កំពុង​តែ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត រួច​ក៏​ដាច់​ហ្វ្រាំង​បណ្ដាល​ឱ្យទៅ​បុក​ប៉ះ​នឹង​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​នោះ​ទៀត តែ​សំណាងល្អ​ភាគី​ខាង​រថយន្ត​តា​កូ​ម៉ា​គឺ​ពុំ​មាន​មនុស្ស​រង​របួស​ទេ​។ បច្ចុប្បន្ន​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ