ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជិះម៉ូតូ​ជិតដល់​ផ្ទះសំណាក់ ស្រាប់​តែមួយក្រុមស្ទាក់ធ្វើសកម្មភាព​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ គេសង្កេតឃើញ​ថា ករណី​ប្លន់​ហាក់កំរើកឡើងវិញនា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​​​មានករណី​​ក្រុ​ម​ចោរ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​បាន​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​ពី​​ប្រជា​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​បាន​ដោយ​សុវត្ថិភាព​នៅ​លើ​ផ្លូវ​២១ ជិត​ផ្ទះសំណាក់​រស្មី​៨៨ ក្រុង​តា​ខ្មៅ​ ។ ហេតុ​ការ​ណ៌​​ខាងលើនេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា…

ខេត្ត​កណ្តាល​ ៖ គេសង្កេតឃើញ​ថា ករណី​ប្លន់​ហាក់កំរើកឡើងវិញនា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​​​មានករណី​​ក្រុ​ម​ចោរ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​បាន​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​ពី​​ប្រជា​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​បាន​ដោយ​សុវត្ថិភាព​នៅ​លើ​ផ្លូវ​២១ ជិត​ផ្ទះសំណាក់​រស្មី​៨៨ ក្រុង​តា​ខ្មៅ​ ។

ហេតុ​ការ​ណ៌​​ខាងលើនេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ ចំណុច​ផ្លូវជាតិ​លេខ​២១​ជិត​ផ្ទះសំណាក់​រស្មី​៨៨ ​ភូមិ​ទួល​ក្រសាំង​សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ​តា​វ ជ្រូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពោធិ៍​តា​ប៉ា​ង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។ ជន​រង​គ្រោះ​មាន​របួស​ស្នាម ត្រង់​កដៃ​ខាងឆ្វេង​។ ចំណែក​បុរសជា​ជនសង្ស័យ​​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ​មាន​អាយុ​ជាង​២០​ឆ្នាំ ។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​កោះ​ពេជ្រ​ លុះ​មក​ដល់​វេលា​ម៉ោង​៩​យប់​នា​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ឈប់​ផឹក ហើយ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ពោធិ៍​តា​ប៉ា​ង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល វិញ តែ​នៅ​ពេល​ជិះ​មក​ដល់​ម្តុំ​ចាក់​អង្រែ​លើ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌមានជ័យ ដាក់​កម្លាំង​វាស់​ជាតិ​អាល់កុល​ ហើយ​ឃាត់ខ្លួន​ជន​រង​គ្រោះ​ ព្រមទាំង​​ម៉ូតូ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផាកពិន័យ​គាត់​អស់​លុយ​៦​ម៉ឺន​រៀល​។

តាមប្រភព​ខាងលើ​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​​ឈានចូលថ្ងៃទី​៤ វិច្ឆិកា ក៏​បាន​អនុញ្ញាត​ឲ្យ​​បុរស​ខាងលើ​​យក​ម៉ូតូ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ រហូត​មក​ដល់​វេលា​កើតហេតុ​ខាងលើ នៅ​ពេល​​បុរស​ខាងលើ​ជិះ​តាម​ផ្លូវ​២១​ ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ជិត​ដល់​ផ្ទះសំណាក់​រស្មី​៨៨ មាន​ម៉ូតូ​១​គ្រឿង​ជិះ​ឌុ​ប​គ្នា​២​នាក់​ភេទ ប្រុស អាយុ​ជាង​២០​ឆ្នាំ រាង​ស្គម ជិះ​ម៉ូតូ​​​មួយគ្រឿង ​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​​បុរសខាងលើ​ឲ្យ​ឈប់ ហើយ​បក្ខពួកជនសង្ស័យ​​ម្នាក់​បាន​ដក​ដាវ​សា​ម៉ូ​រៃ កាប់​គាត់​ចំ​ត្រង់​កដៃ​ខាងឆ្វេង បណ្តា​ល​ឱ្យ​​រយះ​ដាច់​ស​រសៃ ​រង​​របួស​ស្នាម​ហូរ​ឈាម​យ៉ាងច្រើន ហើយ​​ក្រុមជនសង្ស័យ​​បាន​ដណ្តើម​យក​ម៉ូតូ​​របស់បុរសរងគ្រោះ រួច​នាំ​គ្នា​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង បត់​តាម​ផ្លូវ​ថ្មី តាម​ផ្លូវ​សិ​ត្បូ ទៅ​បាត់​។

បច្ចុប្បន្ន​ករណី​​ខាងលើ​នេះ កម្លាំង​យុត្តិធម៌​ក្រុង​តា​ខ្មៅ​និង​កម្លាំង​ជំនាញ​ខេត្ត​សហការ កំពុង​បន្ត​ការ ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ