ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការធ្វើអាជីវកម្ម និងការវិនិយោគ តើខុសគ្នាយ៉ាងដូចម្តេច?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានមតិខ្លះបានលើកឡើងថា ការធ្វើអាជីវកម្ម និងការវិនិយោគ ហាក់បីដូចជា ស្រដៀងតែគ្នា ប៉ុន្តែបើតាមជំនាញបានបកស្រាយថា វាពិតណាស់មិនដូចគ្នានោះទេ ។…

រាជធានីភ្នំពេញ ៖ មានមតិខ្លះបានលើកឡើងថា ការធ្វើអាជីវកម្ម និងការវិនិយោគ ហាក់បីដូចជា ស្រដៀងតែគ្នា ប៉ុន្តែបើតាមជំនាញបានបកស្រាយថា វាពិតណាស់មិនដូចគ្នានោះទេ ។ ដូចនេះហើយអ្នកជំនាញម្នាក់បានលើកយកប្រធានមួយអំពីការធ្វើអាជីវកម្ម និងការវិនិយោគ តើខុសគ្នាយ៉ាងដូចម្តេចយកបកស្រាយ ដើម្បីឱ្យចម្ងល់ទាំងនោះមានចម្លើយ។

លោក ស៊ាន ធនិន ជាអគ្គនាយកក្រុមហ៊ុន CEO Master Club Investment បានបកស្រាយដូចនេះថា ៖


ការធ្វើអាជិវីកម្ម (Doing Business) ៖ មានន័យថា គឺយើងមានគំនិតជាសហគ្រិនមួយ ហើយយើងបានយកពេលវេលារបស់យើងយកលុយ ឬថវិការបស់យើង យកកម្លាំងកាយកម្លាំងចិត្តរបស់យើងធ្វើជាដើមទុន ហើយប្រកបរបរអាជីវកម្មទៅរកអ្វីដែលបងប្អូនស្រឡាញ់ចង់ធ្វើវានឹង ។ ឧទាហរណ៍ថា បងប្អូនខ្លះបើកការលក់ដូរ អ្នកខ្លះបើកទៅជាក្រុមហ៊ុន អ្នកខ្លះបើកជាសណ្ឋាគារ ឬក៏រីស្ស៊តជាដើម ចឹងអ្វីបានដែលយើងបានធ្វើនឹង គឺជាការដាក់ទុនជាហិរញ្ញវត្ថុក្តី ឬក៏ក្នុងនាមជាកម្លាំងកាយចិត្តខ្លួនឯងក្តី ពេលវេលារបស់ខ្លួនឯងក្ តីចូលទៅក្នុងមុខរបរនឹងគ្រប់គ្រងវាដោយផ្ទាល់ ដើម្បីយើងចង់បានប្រាក់ចំណេញត្រឡប់មកវិញ ព្រមទាំងការរកគំនិតបង្កើតថ្មី សេវាថ្មី ផលិតផលថ្មី ដើម្បីទៅបំរើក្រុមគោលដៅអតិថិជនណាមួយ ក្នុងគោលបំណងស្វែងប្រាក់ចំណេញ ។ ចឹងសកម្មភាពទាំងអស់នឹងគេហៅថា ការធ្វើអាជីវកម្ម ។

ការវិនិយោគ (Investment) ៖ ការវិនិយោគមានលក្ខណៈខុសពីការធ្វើអាជីវកម្ម ការវិនិយោគ គឺជាការប្រើលុយទៅបង្កើតលុយ ដោយយើងមិនបានទៅចំណាយពេលវេលាថាមពលរបស់យើងទៅគ្រប់គ្រងចាត់ចែងនៃលុយដែលយើងដាក់វិនិយោគនឹងទេ មានន័យថា យើងឱ្យប្រើប្រាស់លុយ ដើម្បីបង្កើតផលចំណេញ និងចំណូលមកឱ្យយើង ដោយយើងដាក់ទៅក្នុងគម្រោងវិនិយោគណាមួយចឹងទៅ ឬក៏យើងយកលុយទៅទិញប័នភាគហ៊ុនណាមួយ ឬក៏ការលុយទៅដាក់វិនិយោគក្នុងការទិញនូវអាត្រាប្តូរប្រាក់ហាងឆេងប្តូរប្រាក់ជាដើម ។

ដូចនេះនៅពេលដែលយើងយកលុយទៅទិញ ឬដាក់ហ៊ុនទាំងអស់នោះហើយ គឺយើងតែងតែរំពឹងថា នឹងទទួលផលចំណេញមកវិញ ហើយការវិនិយោគទៅលើហ៊ុនទាំងអស់នោះអាចឡើងចុះ ។ ការដែលបានទទួលផលចំណេញមក គេហៅថា ប្រាក់ចំណេញពីការវិនិយោគ។

ភាពខុសគ្នានៃការធ្វើអាជីវកម្ម និងការវិនិយោគ ៖
លោក ស៊ាន ធនិន បានធ្វើការវែកញែកនៃភាពខុសគ្នាដូច្នេះថា «វាមានភាពខុសគ្នាត្រង់ថា មួយយើងដាក់ទុនវិនិយោគដូចគ្នា ព្រោះទាំងពីរនឹងត្រូវចាយទុនវិនិយោគដូចគ្នា ប៉ុន្តែមួយមិនមែនត្រឹមតែចាយទុនវិនិយោគនោះទេ យើងត្រូវចំណាយកំលាំងកាយ ពេលវេលាថាមពលក្នុងការទៅគ្រប់គ្រងចាត់ចែង គម្រោងនឹងអាជីវកម្មនឹងដោយខ្លួនឯង ដូចមានន័យថា យើងជាអ្នកធ្វើអាជីវកម្មហើយ ។

ដោយឡែកការវិនិយោគ យើងគ្រាន់តែដាក់លុយ ហើយរងចាំប្រាក់ចំណេញវិញ ដោយមិនចាំបាច់ប្រើកម្លាំងឬក៏ពេលវេលាណាទៅខ្វាយខ្វល់លុយដាក់ទៅវិនិយោគនោះទេ ហើយក៏មិនចាំបាច់ទៅគ្រប់គ្រងដោយផ្ទាល់ដែរ ដោយសារតែគម្រោងវិនោគនោះគេមានអ្នកគ្រប់គ្រងហើយ ប៉ុន្តែអ្នកដែលវិនិយោគនឹងក៏ត្រូវចំណាយពេលខ្លះដែរ ក្នុងស្វែងយល់អំពីភាគហ៊ុន ឬក្រុមហ៊ុន ដែលយើងដាក់ហ៊ុនជាមួយអាចចំណេញ ឬអត់មានហានិភ័យអ្វីខ្លះ» ៕

អត្ថបទសរសេរ ដោយ