ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយយ៉េនជប៉ុនមានកណ្តាប់ដៃខ្លាំងជាងលុយរៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែ វិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុនមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចនៅថ្ងៃនេះ បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូល ៣៨៩៦ រៀល ហើយលក់ចេញរហូតដល់ទៅ ៣៩៣៥ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៨៨ រៀល និងលក់ចេញតែ ៣៩២៧ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល, ១អឺរ៉ូ ទិញចូល ៤៧៧១ រៀល លក់ចេញ ៤៨១៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩២១ រៀល លក់ចេញ ២៩៥០ រៀល ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់យន់ចិន ១យន់ ទិញចូល ៦១១ រៀល លក់ចេញ ៦១៧ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៤ រៀល, ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៩៥ រៀល លក់ចេញ ៣០២៥ រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ