ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសវាង​ដី​មួយ​កន្លែង​មាន​ប្លង់​កាន់កា.ប់​ស្ទួន​គ្នា នាំ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ជម្លោះដីធ្លី​កើត​មាន​មិន​ចេះ​ចប់ អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេឃុំ​-​ចៅសង្កាត់ និង​អភិបាលក្រុង​ស្រុក​ទាំងអស់ កុំ​ទទួលស្គាល់​លិខិត​ទាំងឡាយ​ណា​ដែល​មិន​មាន​គំរូ​ប្លង់​ដី​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ ចៀសវាង​ដី​មួយ​កន្លែង​មាន​ប្លង់​កាន់កាប់​ស្ទួន​គ្នា​នាំ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ​។ ឯកឧត្តម ស្វាយ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ជម្លោះដីធ្លី​កើត​មាន​មិន​ចេះ​ចប់ អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេឃុំ​-​ចៅសង្កាត់ និង​អភិបាលក្រុង​ស្រុក​ទាំងអស់ កុំ​ទទួលស្គាល់​លិខិត​ទាំងឡាយ​ណា​ដែល​មិន​មាន​គំរូ​ប្លង់​ដី​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ ចៀសវាង​ដី​មួយ​កន្លែង​មាន​ប្លង់​កាន់កាប់​ស្ទួន​គ្នា​នាំ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២០ បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឡើង​វិញ និង​ពង្រឹង​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​ផ្សេង​ៗ​ទៀត​ថា ដោយសារ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្តមណ្ឌលគិរី ជា​ពិសេស​ដី​នៅ​តំបន់​ស្រុក​អូរ​រាំង​បាន​ឡើងថ្លៃ​ខ្ពស់ ធ្វើ​ឲ្យ​មាន​ក្រុម​ជន​ឆ្លៀតឱកាស​កែន​ប្រជាពលរដ្ឋ​ចូល​កាន់កាប់​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន ហើយ​ខ្លះ​ទៀត​ឈាន​ដល់​ប្រើប្រាស់​ឯកសារ​គ្រប់គ្រង​ដី​មិន​ប្រក្រតី​ដើម្បី​លក់ដូរ​ដីធ្លី​ទៅ​អ្នក​ដទៃ​។

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ដីធ្លី​ស្រប​តាម​ច្បាប់ មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មុន​ទទួលស្គាល់​លើ​លិខិត​កាន់កាប់​ដី​ណាមួយ ត្រូវ​ចុះ​ពិនិត្យ និង​ធ្វើ​គំនូស​សម្គាល់​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ករណី​ជម្លោះ​ព្រំ​ដី ឬ​ដី​មាន​ប្លង់​ជាន់​គ្នា​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អភិបាលខេត្ត​បាន​ប្រមាណ​ដល់​មន្ត្រី​ទាំងឡាយ​ណា ដែល​ឃុ​ប​ឃិ​ប​ជាមួយ​ឈ្មួញ​លួចលាក់​ធ្វើ​លិខិត​គ្មាន​ចុះបញ្ជី​លេខ​ត្រឹមត្រូវ បើ​រក​ឃើញ និង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ