ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២​នាក់ ស្រី​ម្នាក់ ត្រូវ​អស់លក្ខណ៍ ក្រោយ​ពី​សមត្ថកិច្ច​ឆក់​បាន​ក្នុង​ខ្ទម

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រសៀល លោក​វរ​សេនីយ៍​ឯក ហួត ចាន់​ធី អធិការ​នគរបាល​ស្រុក…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រសៀល លោក​វរ​សេនីយ៍​ឯក ហួត ចាន់​ធី អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំការ​ហ្លួង បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ ប្រើប្រាស់ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ខ្ទម​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ស្រី​១​នាក់​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ មាន ១-​ឈ្មោះ ហុ​ន សុខ​វិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​ជាតិ​​ខ្មែរ មុខរបរ​កសិករ ២-​ឈ្មោះ ប៊ី សា​វ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ និង​៣-​ឈ្មោះ សេង សុធា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចាំរ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ៖ ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​១២​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​ផ្នែក​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ