ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្វាយកែវ​រមៀត​ខ្ចី​ធ្លាក់​ចុះ កសិករ និង​ឈ្មួញ​រអ៊ូរទាំ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​ទីផ្សារ​ស្វាយកែវ​រមៀត មានការ​ធ្លាក់​ចុះ ហើយ​ការ​បង់ថ្លៃ​នាំ​ចេញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ រហូត​ដល់​ចំនួន​៤​កន្លែង ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​លំបាក ជា​ពិសេស​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​ទីផ្សារ​ស្វាយកែវ​រមៀត មានការ​ធ្លាក់​ចុះ ហើយ​ការ​បង់ថ្លៃ​នាំ​ចេញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ រហូត​ដល់​ចំនួន​៤​កន្លែង ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​លំបាក ជា​ពិសេស​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មានការ​កសិករ​ម្នាក់​ឈ្មោះ ជា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ភៀន អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន បាន​ដាំ​ស្វាយកែវ​រមៀត ចំនួន​ជិត​៥០០​ដើម នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​កំពុង​តែ​ប្រមូល​ផល​បាន​ជាង​៨​តោន ដើម្បី​លក់​ឱ្យ​ឈ្មួញ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ខណៈ​ស្វាយ​ឆ្នាំ​២០២០​នេះ ហាក់បីដូចជា​អត់​សូវ​មាន​ផ្លែ​ច្រើន​ដូច​ឆ្នាំ​មុន​ទេ ។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មួញ​ម្នាក់​ឈ្មោះ ជាន ធុ​ច ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ តម្លៃ​ទីផ្សារ​ស្វាយកែវ​រមៀត​ខៀវ (​ខ្ចី​) ឥឡូវ​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ដោយ​គាត់​ទិញ​ពី​កសិករ​ក្នុង​១​គីឡូក្រាម​តម្លៃ​៥០០​ទៅ​៨០០​រៀល​ប៉ុណ្ណោះ ខណៈ​ពេល​ឆ្នាំ​មុន គាត់ (​ឈ្មួញ​) ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ដោយ​១​គីឡូក្រាម​១២០០​រៀល​ទៅ​១៥០០​រៀល​ក្នុង​១​គីឡូ​ក្រាម។

ស្ត្រី​ជា​ឈ្មួញ​ខាងលើ​បន្ត​ទៀត​ថា បើ​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​បែប​នេះ ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ការ​លំបាក និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​ទីផ្សារ​ទាប គាត់​ហ៊ាន​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​ទាប​ដូច​គ្នា ដោយ​គាត់​នាំ​ចេញ​ទៅ​លក់ដូរ​មានការ​លំបាក ព្រោះ​ត្រូវ​បង់ថ្លៃ​នាំ​ចេញ​ចំនួន​៤​កន្លែង គឺ​ត្រូវ​បង់​ឱ្យ​ខាង​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ ក្នុង​១​រថយន្ត​តម្លៃ​៨០០០០​រៀល តែ​សុំ​ចុះ​នៅ​ត្រឹម​៥០០០០​រៀល​, បង់​ឱ្យ​អ្នកយាម​ច្រក​ទ្វារ ៥០០០​រៀល​, បង់​ឱ្យ​មន្ត្រី​នៅ​ក្បែរ​អ្នកយាម​ច្រក​ទ្វារ ថ្លៃ​ទិញ​សំបុត្រ​៥០០០០​រៀល និង​បង់ថ្លៃ​នាំ​ចូល​នៅ​ខាង​ភាគី​ថៃ តម្លៃ​២៥០០​បាត (​ប្រាក់​ថៃ​) សរុប​ទៅ គឺ​អស់​ជាង​៤០​ម៉ឺន​រៀល ពោល​គឺ​ក្នុង​ការ​ដឹកនាំ​ចេញ​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុង​១​ជើង ឬ​មួយ​រថយន្ត ។

ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​ខាង​ភាគី​ខ្មែរ និង​ខាង​ភាគី​ថៃ មានការ​បន្ធូរបន្ថយ​តម្លៃ​បង់​នៅ​ច្រក​ទ្វារ ព្រោះ​តម្លៃ​ទីផ្សារ​កសិផល​ទាប ហើយ​មានការ​បង់ថ្លៃ​ច្រក​អស់​ច្រើន​កន្លែង​ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ភ្នាក់ងារ​កោះសន្តិភាព​យើង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ឃឹម ប៉េង​ថុ​ង ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ដែរ តែ​បាន​បិទ​ទូរស័ព្ទ មិន​អាច​ទាក់ទង​បាន​ឡើយ ។

តែ​ទោះបីជា​យ៉ាងណា ភ្នាក់ងារ​យើង​នឹង​ធ្វើការ​ស្រាយ​បំភ្លឺ បើសិនជា​មិន​មានការ​បង់ប្រាក់​អស់​ច្រើន​កន្លែង ដូច​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ