ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផលទាំងនេះដែលអ្នកមិនត្រូវសង្ឃឹមលើមនុស្ស ៥ ប្រភេទនេះ!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កុំសង្ឃឹមមនុស្ស៥ ប្រភេទនេះឱ្យសោះ មិនមែនមានន័យថាមនុស្ស៥ប្រភេទនេះ យើងមិនអាចពឹងគាត់បាននោះទេ គឺយើងបានពឹងខ្លះទៅហើយ ប៉ុន្តែយើងមិនត្រូវពឹងតទៅទៀតទេ ។ ប្រសិនបើយើងនៅតែមានការពឹង…

រាជធានីភ្នំពេញ ៖ កុំសង្ឃឹមមនុស្ស៥ ប្រភេទនេះឱ្យសោះ មិនមែនមានន័យថាមនុស្ស៥ប្រភេទនេះ យើងមិនអាចពឹងគាត់បាននោះទេ គឺយើងបានពឹងខ្លះទៅហើយ ប៉ុន្តែយើងមិនត្រូវពឹងតទៅទៀតទេ ។ ប្រសិនបើយើងនៅតែមានការពឹង ឬសង្ឃឹមការពឹងទៅលើមនុស្ស ៥ប្រភេទនេះតទៅទៀត នោះយើងនឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់ ហើយយើងនឹងគ្មានរីកចម្រើននោះទេ ហើយអាចនឹងមានហានិភ័យនៃជីវិតទាំងអស់គ្នាទៀតផង ។


លោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាតរៀបរាប់ដូចនេះថា ៖

ទី១- កុំសង្ឃឹមលើឳពុកម្តាយ ៖ ឳពុកម្តាយចិញ្ចឹមបីបាច់ ថែរក្សាយើង និងឧបត្ថម្ភគាំទ្រការសិក្សារៀនសូត្រឱ្យយើង តាំងពីតូចរហូតដល់ធំជាច្រើនឆ្នាំមកហើយ យើងមិនត្រូវពឹងលើលោកទៀតទេ ពីព្រោះយើងគួរតែមានសរសៃប្រឹងដោយខ្លួនឯង ម្យ៉ាងលោកនឹងមិននៅឱ្យយើងពឹងរហូតអស់មួយជីវិតនោះទេ ។ ឳពុកម្តាយរបស់យើង បើទោះបីជាគាត់មានប៉ុន្មានក៏ដោយ ក៏គាត់គង់តែនឹងឃ្លាតឆ្ងាយពីយើង ម្យ៉ាងវិញទៀត ប្រសិនជានៅក្នុងតំណាលដែលគាត់កំពុងមាននឹងពួកគាត់ជួបហានិភ័យ ឬក៏អាសន្នណាមួយកើតឡើង ក៏យើងមិនបានដឹងមុននោះដែរ ។ ចំពោះឳពុកម្តាយទាំងឡាយណាដែលគាត់មិនមានលិទ្ធភាពវិញនោះ វារឹតតែជារឿងដែលយើងមិនត្រូវពឹងលើគាត់ ហើយជារឿងដែលយើងត្រូវធ្វើជាទីពឹងរបស់គាត់វិញ មានន័យថា យើងត្រូវខិតខំប្រឹងប្រែង ប្រឹងដោយសរសៃខ្លួនឯង ហើយយកលិទ្ធផលខ្លួនឯង ទៅជួយផ្គត់ផ្គង់ឧបត្តម្ភគាត់។

ទី២- កុំសង្ឃឹមលើបងប្អូនខ្លួនឯង ៖ បើទោះបីពេលខ្លះ គេមានចិត្តល្អ គាត់ចង់ជួយយើងក៏ដោយ យើងមិនត្រូវពឹងពាក់ ឬត្រូវឱ្យគាត់ជួយអស់មួយជីវិតនោះទេ យើងអាចគ្រាន់តែខ្ជីដើមទុនខ្លះ ប្រសិនបើករណីគាត់មាន ដូចនេះយើងយកមករកស៊ី ប៉ុន្តែយើងត្រូវតែសងគាត់វិញ មួយវិញទៀត សូមចាំថាបងប្អូននៅពេលដែលគាត់មានប្តីប្រពន្ធ រៀងខ្លួនហើយ អ្វីដែលគាត់នឹងមានបន្ទុកដែរ គឺប្តីប្រពន្ ធនិងកូនៗរបស់គាត់ ដូច្នេះហើយពួកគាត់មិនមែនអ្នកដែលយើងគួរទៅទីពឹងនោះទេ ។ ផ្ទុយទៅវិញយើងគួរខិតខំប្រឹងប្រែង ឱ្យមានលិទ្ធភាពខ្លួនឯង មានសមត្ថភាពខ្លួនដើម្បីជួយខ្លួនឯង ប្រសើរជាជាងពឹងលើអ្នកដទៃ បើទោះបីគាត់ជាបងប្អូនកើតក្នុងផ្ទៃម្តាយតែមួយក៏ដោយ ។

ទី៣-កុំសង្ឃឹមឬពឹងលើញាតិខ្លួនឯង ៖ ចំពោះញាតិរបស់យើងខ្លះគាត់ជាមនុស្សល្អ និងមានទឹកចិត្តជួយយើងប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ប្រសិនជាយើងមានភាពចាំបាច់ត្រូវពឹងពាក់លើគាត់ ត្រូវពឹងតែមួយគ្រាទៅបានហើយ ហើយត្រូវមានចិត្តឱ្យពឹងយើងវិញផង ព្រោះពេលខ្លះគេ ពេលខ្លះយើង ។ ជាពិសេសនោះ ពេលពឹង គឺពឹងនូវអ្វីដែលបង្កើនលិទ្ធភាពខ្លួនឯង មិនមែនពឹងដើម្បីរស់ទេ ហើយក៏មិនពឹងដើម្បីរីកចំរើននោះដែរ។ ក្នុងករណីញាតិរបស់យើងជាមនុស្សមិនអាចពឹងបាន នោះប្រាកដណាស់ថា មិនត្រូវខឹងគេនោះទេ ហើយកុំសង្ឃឹមលើគាត់ផងដែរ ។

ទី៤- កុំសង្ឃឹមលើគូស្នេហ៍របស់ខ្លួន ៖ បុរសខ្លះគាត់សង្ឃឹមថា នឹងយកប្រពន្ធជាអ្នកមាន ដើម្បីជាទីសង្ឃឹមទៅថ្ងៃអនាគត ការគិតបែបនោះមិនត្រឹមត្រូវនោះទេ ជាការពិតយើងអាចមានប្រពន្ធជាអ្នកមានបាន ឬស្រឡាញ់មនុស្សស្រីជាអ្នកមានបាន ប៉ុន្តែយ៉ាងណាយើងមិនគួរស្រឡាញ់ទ្រព្យសម្បត្តិរបស់គេនោះដែរ ។ ប្រសិនជាគាត់មានទ្រព្យសម្បត្តិ ហើយយើងមានការចាំបាច់ក៏គ្រាន់តែត្រូវការចាំបាច់ក្នុងការធ្វើទុន មិនមែនត្រូវការចាំបាច់ធ្វើជាទីសង្ឃឹមក្នុងការរស់នៅនោះទេ បើធ្វើបែបនឹងមានឈ្មោះថាជាប្រុសអន់ហើយ ។ ចំពោះនារីក៏ដូចគ្នាផងដែរ នារីខ្លះសង្ឃឹមទៅលើប្តី ដោយគិតថា មិនចាំបាច់ខិតខំប្រឹងប្រែងអ្វីនោះទេ ប្រឹងធ្វើខ្លួនឱ្យស្អាតទៅបានប្តីល្អ បានប្តីជាអ្នកមានទ្រព្យសម្បត្តិរបស់ដោយសារប្តីទៅ ការគិតបែបនេះក៏មិនត្រឹមត្រូវដែរ ជាការពិតណាស់នារីអាចយកប្តីជាអ្នកមានបាន ឬរៀបការជាមួយអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែកុំរៀបការជាមួយនឹងទ្រព្យសម្បត្តិរបស់គេ គឺរៀបការដោយសារសេចក្តីស្រឡាញ់ពិតប្រាកដ ។ ការហើយប្រសិនជា ធ្វើអាជីវកម្ម ឬចង់រកស៊ីអ្វីមួយ នោះយើងអាចគ្រាន់តែថា ខ្ជីលុយគេសិនដើម្បីរកស៊ី ហើយត្រូវសងគេវិញនៅពេលណាមួយ ។ ការបង្កើតសមិទ្ធផលខ្លួនឯង ទើបក្លាយទៅជានារី ប្តីកោតក្រែង ហើយជានារីដែលមានភាពឯករាជ ហើយជីវិតរបស់ខ្លួននឹងមិនប្រឈមនឹងហានិភ័យ។

ទី៥- កុំសង្ឃឹមលើកូនខ្លួនឯង ៖ ឳពុកម្តាយភាគច្រើនបង្កើតកូនមក គឺដោយសារតែសេចក្តីស្រឡាញ់ ហើយគាត់មានតួនាទីភារកិច្ចចិញ្ចឹមបីបាច់ថែរក្សា និងឧបត្តម្ភការសិក្សារៀនសូត្រ ។ ដូចនេះប្រសិនជាយើងបានជួយគាត់ គាត់រស់រានមានជីវិត មានអាហារបរិភោគគ្រប់គ្រាន់ ធំធាត់ ហើយបានរៀនសូត្រខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយ ឬក៏កូននោះក្លាយជាសេដ្ឋីក៏ដោយ ក៏យើងមិនត្រូវសង្ឃឹមពឹងលើកូននោះដែរ បើទោះបីកូននោះចិញ្ចឹមយើងវិញ ឬមិនចិញ្ចឹមយើង គឺអាស្រ័យទៅលើសណ្តានចិត្តរបស់ពួកគាត់ទៅចុះ ។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ ត្រឹមត្រូវបំផុតនោះគឺយើងត្រូវតែមានទ្រព្យសម្បត្តិទំនុកបំរុងសម្រាប់ខ្លួនឯង និងជាទីពឹងរបស់ខ្លួនឯងដល់ថ្ងៃស្លាប់ ហើយប្រសិនបើយើងអាចមានលិទ្ធភាព គឺយើងត្រូវធ្វើជាទីពឹងរបស់កូនវិញ ។

បើទោះបីក្នុងលក្ខខណ្ឌបែបណាក៏ដោយ គួរគិតថា កុំធ្វើជាមនុស្សដែលត្រូវពឹងពាក់លើកូន ។ ប៉ុន្តែយើងត្រូវធ្វើជាមនុស្សដែលកូនអាចពឹងលើយើងបាន ដោយមិនចាំបាច់ទៅបកស្រាយថា យើងមានលិទ្ធភាពដើម្បីឱ្យគាត់ពឹងនោះទេ បើគាត់ដឹងគាត់អាចជាមនុស្សខ្ជិល មិនប្រឹងប្រែង គិតថាមានឳពុកម្តាយឱ្យពឹងហើយ ចឹងគាត់មិនមានសរសៃប្រឹងប្រែងដោយខ្លួនឯងនោះទេ ។ យើងអាចធ្វើជាទីសង្ឃឹមរបស់កូនបាន តែមិនឱ្យគាត់ដឹងនោះទេ យើងមិនត្រូវសង្ឃឹមលើកូន ឬរីឯកូនក៏មិនឱ្យសង្ឃឹមលើយើងដែរ ដូចនេះសរុបមក មិនត្រូវសង្ឃឹមទាំងសងខាង ៕

អត្ថបទសរសេរ ដោយ