ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត​​ព​ន្លឿ​ន​មន្ត្រី​ជំនាញឱ្យ​​ចុះ​ជុស​ជុល​ផ្លូវ​​ខូចខាត​ឡើង​វិញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ត្រី​ជំនាញ ក្នុង​គោលដៅ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ត្រី​ជំនាញ ក្នុង​គោលដៅ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា និង​ចុះ​ត្រួតពិនិត្យ​ផ្លូវ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន ខណៈ​រដូវ​ប្រមូល​ផល​របស់​ប្រជាពលរដ្ឋ​កាន់តែ​ខិត​ជិត​ចូល​ដល់ ដើម្បី​សម្រួលការ​ដឹក​ជ​ញ្ជួ​ន​កសិផល​របស់​ប្រជាពលរដ្ឋ​។

​លោក​ ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​ត្រូវ​បង្កើត​សកម្មភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​គោរព​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​។

​អភិបាលខេត្ត​បន្ត​ថា ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​កាប់​កាន​ដី​ព្រៃ​បាន វា​និង​ហុច​ផល​ល្អជា​ច្រើន​ដល់​សង្គម​។​ព្រៃឈើ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏ និង​ការ​បំរែបំរួល​អាកាសធាតុ​ផង​ដែរ​។

បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ លោក​ស្វាយ សំ​អ៊ា​ង បាន​ដឹកនាំ​មន្ត្រី​ជុំវិញ​ខេត្ត​ចុះ​សិក្សា​ពី​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​តាម​បន្ទាប់​ព្រំដែន ដែល​មានការ​ខូចខាត​ពិបាកធ្វើ​ចរាចរ​ណ៏ ជា​ពិសេស​រដូវ​ប្រមូល​កសិផល​របស់​កសិករ​កាន់តែ​កៀក​ខិតចូល​ដល់ ដូច្នេះ​លោក​បាន​ព​ន្លឿ​ន​ដល់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ជុស​ជុល​ផ្លូវ​ឡើង​វិញ និង​ធ្វើ​ស្ពាន​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ព្រោះ​ផ្លូវ​ទាំងនេះ​និង​ជួយ​សម្រាល​ការ​លំបាក​របស់​ពួក​គាត់ លើ​ការ​ចំណាយ​ដឹក​ជ​ញ្ជួ​ន​កសិផល​ដែល​ផលិត​បាន​យក​ទៅ​លក់​បាន​តម្លៃ​ថ្លៃ​៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ