ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ជួល​ផ្ទះ​១ខែ​២ម៉ឺនរៀល ក្លាយ​ជា​ការ​ប្រទូស្តរ៉ាយ​ផ្អើល​ប៉ោយប៉ែត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​កំលាំង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត ​បាន​ប្រើ​ធម៌​ក្តៅ​ចំពោះ​បុរស​៣​នាក់​ ដល់​ក្នុង​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៥ សីហា នៅ​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ក្រោយ​សមត្ថ​កិច្ច ​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ចំណាស់​ម្នាក់​ សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​ជុំ​វិញ​រឿង​ជួល​ផ្ទះ​ ។ សមត្ថ​កិច្ច​ប៉េអឹម ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​៣​នាក់ ១-ឈ្មោះ​អ៊ុច ឆយ អាយុ​៣៤​ឆ្នាំ​, ២-ឈ្មោះ​អ៊ុច​ ទិន អាយុ​២៤​ឆ្នាំ​ និង​៣-ឈ្មោះ​អ៊ុច​​ស្រស់​ អាយុ​២០​ឆ្នាំ

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​កំលាំង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត ​បាន​ប្រើ​ធម៌​ក្តៅ​ចំពោះ​បុរស​៣​នាក់​ ដល់​ក្នុង​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៥ សីហា នៅ​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ក្រោយ​សមត្ថ​កិច្ច ​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ចំណាស់​ម្នាក់​ សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​ជុំ​វិញ​រឿង​ជួល​ផ្ទះ​ ។ សមត្ថ​កិច្ច​ប៉េអឹម ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​៣​នាក់ ១-ឈ្មោះ​អ៊ុច ឆយ អាយុ​៣៤​ឆ្នាំ​, ២-ឈ្មោះ​អ៊ុច​ ទិន អាយុ​២៤​ឆ្នាំ​ និង​៣-ឈ្មោះ​អ៊ុច​​ស្រស់​ អាយុ​២០​ឆ្នាំ​ ពួក​គេ​ទាំង​៣នាក់ មានមុខ​របរ​ជា​អ្នក​លាង​ម៉ូតូ​ និង​រត់​ម៉ូតូ​ឌុប ហើយ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា ​។ តាម​ប្រភព​ព័ត៌​មាន​ថា​ មុន​ពេល​កំលាំង​ប៉េអឹម​បាន​សំរេច​ប្រើ​ធម៌​ក្តៅ​ដើម្បី​ចាប់​ខ្លួន គឺ​ខណៈ​កំលាំង​ប៉េអឹម​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​មាន​គ្នា​ត្រឹម​តែ​៥​នាក់ ​ជាមួយ​រថ​យន្ត​មួយ​គ្រឿង ​​ដើម្បី​ហៅ​អ្នក​ពាក់​ព័ន្ធ​ម្នាក់​ដែល​ស្ត្រី​ចំណាស់​បាន​ប្តឹង​ឱ្យ​ចូល​ខ្លួន​សំរុះ​សំរួល​គ្នា ប៉ុន្តែ​ដោយ​សារ​ការ​ចុះ​ទៅ​ហៅ ​របស់​កំលាំង​ប៉េអឹម​ត្រូវ​បាន​​ឈ្មោះ​អ៊ុច ឆយ ជា​បង​រារាំង ​មិន​ឱ្យនាំ​ខ្លួន​ប្អូន​របស់​ខ្លួន ​ដោយ​អះ​អាង​ថា ប៉េអឹម​ហៅ​មនុស្ស​ខុស គឺ​ត្រូវ​ហៅ​ឈ្មោះ​អ៊ុច​ ទឹន បែរ​ជា​ទៅ​ហៅ​ឈ្មោះ​អ៊ុច​ ស្រស់​ ហើយ​ចោទ​ប៉េអឹម​​​ទះ​កំផ្លៀង ​ឈ្មោះ​ស្រស់​មួយ​កំផ្លៀង​​ទៀត​ផង ​​ទើប​កើត​រឿង​កាន់​តែ​ធំ ​ដោយ​កំលាំង​ប៉េអឹម​ទូរ​ស័ព្ទ​ហៅ​កំលាំង​អន្តរា​គមន៍ ​ជា​ច្រើន​នាក់​ទៀត​សំរុក​ចូល​ចាប់​វាយ​ខ្នោះ​ លើ​ពួក​គេ​ទាំង​៣​នាក់​ដល់​ក្នុង​ផ្ទះ​តែ​ម្តង​ ។

ក្រោយ​ការ​ឃាត់​ខ្លួន​បុរស​ទាំង​៣​នាក់​ខាង​លើ ​បញ្ជូន​ទៅ​ទីបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ នៅ​ម៉ោង​១៦ថ្ងៃ​ដដែល​កំលាំង​ប៉េអឹម​បាន​ចុះ​មក​ចំណុច​កើត​ហេតុ​ម្តង​ទៀត​ ដោយ​ហៅ​ប្រធាន​មណ្ឌល​៦​ និង​មេ​ភូមិ​ប្រជា​ធម្ម​ ចូល​ឆែក​ឆេរ​លំនៅ​ឋាន​បុរស​ទាំង​៣​នាក់​នេះ ​។ កំលាំង​ប៉េអឹម​បាន​រក​ឃើញ​កូន​ជញ្ជីង​តូច​មួយ ហើយ​ប្រាប់​ថា​ ជា​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ត្រូវ​គេ​បោះ​ចោល​ខាង​ក្រោយ​ផ្ទះ​ក្បែរ​ទ្រុង​មាន់ ។ ក្រោយ​ការ​ឆែក​ឆេរ​សមត្ថ​កិច្ច ​​​បាន​នាំ​យក​ម៉ូតូ​៣​គ្រឿង​ពី​ក្នុង​ផ្ទះ​កើត​​ហេតុ ​មាន​ម៉ាក​ហុង​ដា​ឌ្រីម​មួយ​គ្រឿង ​ពណ៌​ខ្មៅ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​មួយ​គ្រឿង​ និង​ម៉ាក​វ៉េវ​​ពណ៌​ខៀវ​មួយ​គ្រឿង​ បញ្ជូន​ទៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ផង​ដែរ​ ។ ទាក់​ទិន​នឹង​ការ​ផ្ទុះ​ជំលោះ​ពី​តូច​រាល​ដាល​ដល់​ធំ ​ផ្តើម​ចេញ​ពីរឿង ​ជួល​ផ្ទះ​ស្ត្រី​ចំណាស់​ម្នាក់ ​ឈ្មោះ​សេង ឡូន អាយុ​៦១​ឆ្នាំ​ ដោយ​គាត់​​ប្រាប់​ថា​ ដី​ និង​ផ្ទះ​គាត់​ត្រូវ​បាន​ឈ្មោះ​អ៊ុយ​ ទឹន ជួល​ឱ្យ​គេ​រស់​នៅ​ ខណៈ​រូប​គាត់​មិន​បាន​រស់​នៅ​លើ​ដី​ និង​ផ្ទះ​នោះ​ ។ គាត់​ថា​ ក្រោយ​ពី​គាត់​វិល​ត្រឡប់​មក​ពីស្រុក ​ឃើញ​គេ​រស់​នៅ​គាត់​ក៏​ទៅ​សួរ​នាំ ​តែត្រូវ​បាន​អ្នក​រស់​នៅ​លើ​ដី​របស់​គាត់​ប្រាប់​ថា​ បាន​ជួល​ពី​ឈ្មោះ​ទឹនរយៈ​ពេល​៣​ខែ​ក្នុង​មួយ​ខែ​២ម៉ឺន​រៀល​ ហើយ​ថា ឈ្មោះ​ទឹន​បាន​យក​លុយ​៣​ខែ​មុន​ទៀត​ផង​ ។ ស្ត្រី​ចំណាស់​បន្ត​ថា​ ក្រោយ​ស្តាប់​ហេតុ​ការណ៍​ អ្នក​ដែល​រស់​នៅ​លើ​ដី​របស់​គាត់​ហើយ​ គាត់​ក៏​ហៅ​ឱ្យ​អ្នក​រស់​នៅ​លើ​ដី​ចូល​ខ្លួន​ទៅ​ស្នាក់​ការ​ភូមិ ​រួម​ជាមួយ​ឈ្មោះ​ទឹន ​ដែល​ត្រូវ​ជា​ប្អូន​របស់​កូន​ប្រសា​គាត់ ។

ប៉ុន្តែ​គាត់​ថា​ ទាំង​អ្នក​រស់​នៅ ​ទាំង​ឈ្មោះ​ទឹន ​មិន​ព្រម​ចូល​ខ្លួន​ដោះ​ស្រាយ​ទេ ទើប​គាត់​ទៅ​ប្តឹង​ប៉េអឹម​ក្រុង ​ឱ្យ​ជួយ​អន្តរា​គមន៍​ហៅ​ឈ្មោះ​ ទឹន ​ចូល​ខ្លួន​ដោះ​ស្រាយ​រឿង​ជួល​ផ្ទះ​នោះ​ ។ ឯ​គ្រួសារ​ដែល​ជួល​ផ្ទះ​ពី​ឈ្មោះ​ទឹន ​មាន​ឈ្មោះ​សុខ ថន អាយុ​៤៨​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ហ៊ាន​ ហ៊ាង​ អាយុ​៣៨​ឆ្នាំ​ បាន​ប្រាប់​ថា​ ពួក​គាត់​បាន​ជួល​ផ្ទះ ​ពី​ឈ្មោះ​ទឹន ​​៣​ខែ​មែន​ ដោយ​គេ​​យកលុយ​​​មុន​២​ខែ​ក្នុង​តំលៃ​ ១​ខែ ​២​ម៉ឺន​រៀល​ ។ ទោះ​បី​ជា​បែប​ណា​ ស្ត្រី​ចំណាស់​ឈ្មោះ ​សេង លន បាន​ប្រាប់​ថា​ ដី​នេះ​ជា​របស់គាត់​ ។ ចំណែក ​ឯ​​ផ្ទះ​គឺ​កូន​ប្រសា​របស់​គាត់​ជា​អ្នក​ធ្វើ​ ហើយ​ថា កូន​ប្រសា​របស់​គាត់​ គឺជា​បង​បង្កើត​របស់​ឈ្មោះ​ទឹន ឈ្មោះ​ឆយ និង​ឈ្មោះ​ស្រស់​នោះ​ឯង ។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ត្រូវ​បាន​លោក​ហម ម៉ុត​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប្រាប់​ថា​ ដោយ​សារ​ពួក​គេ​ទាំង​៣​នាក់ ​មើល​ងាយ​សមត្ថ​កិច្ច ​មិន​ព្រម​ចូល​ខ្លួន​តាម​ការកោះ​ហៅ​ ​ទើប​ចាប់​ឃាត់​ខ្លួន​បែប​នេះ​ ។ ការ​ធ្វើ​នេះ​គឺ​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ចំណាស់​ម្នាក់​ប្តឹង​ថា​ ពួក​គេ​ទាំង​៣​នាក់ ​ខាង​លើ​បាន​គំរាម​កំហែង​រក​វាយ​ធ្វើ​បាប​រូប​គាត់ ​​។ លោក​មេ​បញ្ជា​ការ​ក្រុង​រូប​នេះ​បន្ត​ថា ផ្អែក​លើ​ការ​ចុះ​ឆែក​ឆេរ ​លំនៅ​ឋាន​បាន​រក​ឃើញ​វត្ថុ​តាង​ជញ្ជីង ​ដូច​ខាង​លើ​ ហើយ​ពួក​គេ​ទាំង​៣​ប្រៀប​បាន​នឹង​ក្មេង​ទំនើង​ផង ​ទើប​កំលាំង​របស់​លោក​ចាត់​ទុក​ជា​មុខ​សញ្ញា​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​ ។ លោក​ប្រាប់​ថា​ ពួក​គេ​ទាំង​បី​នាក់​ ខាង​លើ​ក្រោយ​​ការ​ធ្វើ​កំណត់​ហេតុ​ និង​សួរ​នាំ​រួច​នឹង​បញ្ជូន​ខ្លួន​ទៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ ៕