ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចល នវត្ថុ​ចែក​ជូនពលរដ្ឋ​ជា​ម្ចាស់​ដី

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣ វិច្ឆិកា លោក ហឿ ស៊ី​យ៉ែ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ​បាន​ចុះ​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន៦៤១ ប័ណ្ណ​ស្មើ​និង​៤០៥​គ្រួសារ ទៅ​អោយ​ម្ចាស់​ដី​នៅ​ភូមិកំបោរ…

ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៣ វិច្ឆិកា លោក ហឿ ស៊ី​យ៉ែ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ​បាន​ចុះ​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន៦៤១ ប័ណ្ណ​ស្មើ​និង​៤០៥​គ្រួសារ ទៅ​អោយ​ម្ចាស់​ដី​នៅ​ភូមិកំបោរ ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ។

លោក យិ​ន បុ​ទុម អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ បានអោយ​ដឹងផង​ដែរ​ថា គម្រោង​បាន​ធ្វើការ​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ កំបោរ ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី មាន​សរុប​ចំនួន​៤០៥​គ្រួសារ ស្មើ​និង៦៤១​ប័ណ្ណ ។

លោក​អនុប្រធាន​មន្ទីរ​រូប​នេះ បាន​បន្ថែម​ទៀត​ថា ចំពោះ​បណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ចាស់ ប្រភេទ​បណ្ណ​ស្លាបមាន់ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយា​ដី​កន្លង​ទៅ ត្រូវ​អស់​សុពលភាព តាម​ផ្លូវច្បាប់​ចាប់ពី​ថ្ងៃនេះ​តទៅ ។ ជាក់ស្តែង​ការ​ប្រគល់​បណ្ណ​សម្គាល់​ដីធ្លី​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​វាស់វែង ចុះបញ្ជី​ប្លង់​ជា​ប្រព័ន្ធ និង​បិទ ផ្សាយ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដីធ្លី​រួច​មក​ហើយ ។

លោក ហឿ ស៊ី​យ៉ែ​ម បាន​ថ្លែង​ថា ការ​ចុះបញ្ជី​ដីធ្លី​លក្ខណ​ជា​ប្រព័ន្ធ​នេះ​ធ្វើ​ឡើង​ទូ​ទាំង​ខេត្ត មិន​ថា​តែ​ដី​រដ្ឋ ឬ​ឯកជន​នោះ​ទេ ។ ដោយ​ម្ចាស់​អចលនទ្រព្យ ចូលរួម​សហការ និង​មាន​ឯកសារ​គោល​សម្គាល់ទទួលស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ម្ចាស់​ដីធ្លី​ទាំងនោះ​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​កាន់កាប់ គ្រប់គ្រង​ដោយ​ស្រប​តាម​ច្បាប់​មាន​ចែង ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ប្រាប់​ពី​សិទ្ធ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជូន​ការ​គ្រប់គ្រង​ដី ការ​អាស្រ័យ​ផលសិទ្ធិប្រើប្រាស់​លើ​ដី និងសិទ្ធិ​ក្នុង​ចាត់ចែង​លើ​ដី​របស់​ខ្លួន​។ ហើយ​ការ​ផ្ដល់​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួមចំណែក​ជំរុញ និង​លើកទឹក​ចិត្ត​អោយ​ប្រជាពលរដ្ឋ​ខិតខំ​បង្កើន​ផលិតភាព ក៏​ដូច​ជា​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​អោយ​កាន់តែ​មានការ​កើនឡើង​ថែម​ទៀត ។

ម្យ៉ាងទៀត​ ការ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ ក៏​ជា​ការ​រួមចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ រវាង​ក្រុមហ៊ុន​ដែល​កន្លង​មក​បញ្ហា​នេះ តែងតែ​កើតឡើង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ​

អត្ថបទសរសេរ ដោយ