ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​អុំទូក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​.​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​.​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ រយៈពេល​0៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ​២០២០ ចំនួន​ភ្ញៀវ​សរុប​ក្នុង​រយៈពេល​0៣​ថ្ងៃ មាន​ចំនួន​៥១,២៣៣​នាក់ ថយ​ចុះ​១៦,៨៨% ធៀប​នឹង​ឆ្នាំ ២០១៩​។

ចំនួន​ភ្ញៀវ​ជាតិ​៤៨,៨០១​នាក់ ថយ​ចុះ​១,៧២%% ធៀប​នឹង​ឆ្នាំ ២០១៩​។ ភ្ញៀវ​បរទេស​មាន​២,៤៣២​នាក់ ថយ​ចុះ​៧៩,៧០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​កន្លង​មក​។ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​មាន​ជើងហោះហើរ​ចំនួន​០៣​ជើងមាន​ភ្ញៀវ​សរុប ២២០​នាក់ ជា​ភ្ញៀវ​អន្តរជាតិ​។ លោក​ប្រធាន​មន្ទីរ​ទេសចរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុស​រុ​ប​មាន​១,៤៧៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ៩២៥​នាក់ ភ្ញៀវ​បរទេស​៥៤៩​នាក់​ភ្ញៀវ​សរុប​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ភ្ញៀវ​សរុប​៤៨,៧០៩​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៤៧,២២៥​នាក់ ភ្ញៀវ​បរទេស​១,៤៨៤​នាក់​។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​.​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កំសាន្ត​ថ្ងៃ​ឈប់​សម្រាក នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ ក្នុង​រយៈពេល​០៣​ថ្ងៃ​តាម​ការ​គ្រោងទុក​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដោយសារ​តែ​ប្រជាពលរដ្ឋ​យើង​ទើប​ជួប​ប្រទះ​ការ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​រង​ឥទ្ធិពល​ដោយ​ជំងឺឆ្លង​ជា​សាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ជាមួយ​ពេលវេលា​ខាងលើ​នេះ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដាក់​ចេញ​នៅ​ផែនការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​គ្រង​រាជសម្បត្តិ ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​ទិវា​ឯករាជ្យ​ជាតិ​។ គ្រប់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ទាំងអស់​បាន​ចេញ​ឈរជើង​គ្រប់​គោលដៅ គ្រប់​ទីកន្លែង គ្រប់​រមណីយដ្ឋាន និង​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ ព្រមទាំង​ល្បាត​ការពារ​ប្រជាពលរដ្ឋ​២៤​ម៉ោង​/២៤​ផង​ដែរ​៕ ដោយ ៖ រស់ ភី​ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ