ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៧​នាក់ និង​ស្រី​ម្នាក់​ ត្រូវ​អស់​លក្ខណ៍ ក្រោយ​ប្រព្រឹត្ត​បទ​ល្មើស​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ស​ង្ស​យ័​ចំនួន​៨​នាក់​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន ត្រូវ​បាន​កង​រាជ​អា​វុ​ធ​ហត្ថ​ខេត្ត​បង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ស​ង្ស​យ័​ចំនួន​៨​នាក់​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន ត្រូវ​បាន​កង​រាជ​អា​វុ​ធ​ហត្ថ​ខេត្ត​បង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ជន​ដែល​ត្រូវ​ខាត់​ខ្លួន១-​ឈ្មោះ ប្រាក់ ច​ន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ២-​ឈ្មោះ សេង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៣-​ឈ្មោះ ម៉ា​ន់ ពូ​សា​ម៉ាត់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រង​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ ញឹក សា​វិ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បកប្រែ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ។
៥-​ឈ្មោះ គី ធន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​កា​សី​ុ​ណូ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

៦-​ឈ្មោះ សេង សុខា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ស្នាក់​ការ​ក្រោយ​អគារ​កាស៊ីណូ ណា​ន់​ហៃ ស្ថិត​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

៧-​ឈ្មោះ សុខ ប្រេ​ម ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​កង់​បី បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ ១ សង្កាត់​១ ក្រុងព្រះសីហនុ ។

៨-​ឈ្មោះ លាន សុ​គា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១២​កញ្ចប់ ទូរស័ព្ទ​ចំនួន​៨​គ្រឿង និង​សម្ភារ​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ