ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់​! ​​គ្រវីដាវ​ និង​ស្រែក​​គំរាម​អ្នក​ភូមិទៀត ​​ចប់ត្រឹមប៉ូលិសឃើញស្តែង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​ជា​ច្រើន​លើក​តែងតែ​បង្ក​ការ​អុកឡុក ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ភូមិ​កោះ​ខ្នុរ…

ខេត្ត​កណ្តាល ​៖ ​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​ជា​ច្រើន​លើក​តែងតែ​បង្ក​ការ​អុកឡុក ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ​ឈ្មោះ សុខ វណ្ណ​ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​ពុំ​ពិតប្រាកដ រស់នៅ​ភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល ​។

លោក​វរ​សេនី​យ៌ មៀ​ច រុន អធិការ​នគរបាល​ស្រុក​កណ្តា​ក​ស្ធឹ​ង​បានអោយ​ដឹង​ថា សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​រការ​បាន​​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​​ខាងលើ​បាន​ឃើ​ញ​ជន​ស​ង្ស​យ័​កាន់​ដាវ​គ្រ​​វី​ស្រែក​ជេរ​គំរាម​អ្នក​ភូមិ និង​ស្រែក​ឡូឡា លុះ​​ឃើញ​​​ដូច្នេះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​រការ​បាន​ធ្វើការ​ឃាត់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​កណ្តាលស្ទឹង​ដើ​ម្បី​បន្ត​នីតិវិធី​ច្បាប់​។ កន្លង​មក​ជនសង្ស័យ​ធ្លាប់​បាន​អប់រំ​នៅ​អធិការដ្ឋាន​តែ​ម្តង​រួច​​មក​ហើ​យ និង​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ