ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​លោក​សម រ​ង្ស៊ី និង​បក្សពួក​ជាង​៤០​នាក់​ចូល​សវន​ការ​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាកា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្សពួក​ជាង​៤០​នាក់​ចូល​សវនាការ នៅ​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ តុលាកា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្សពួក​ជាង​៤០​នាក់​ចូល​សវនាការ នៅ​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​បទល្មើស​«​រួមគំនិត​ត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​ប ទ​ឧក្រិដ្ឋ​ជា​អាទិ៍​» ។

យោង​តាម​ដីកា​ដែល​សមត្ថកិច្ច​ជិត​១០​នាក់ បាន​យក​មក​បិទ​នៅ​អតីត​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ៖ យើង សេង ហៀ​ង ព្រះរាជអាជ្ញារ​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឃើញ​ដីកា​សម្រេច​ប​ញ្ចូ​ន​រឿង​ទៅ​ជំនុំជម្រះ​លេខ​៥៦៥៧«​ម​»​ដ​.​ដ ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ឈ្មោះ សម រ​ង្ស៊ី ពី​បទ​«​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្តិ​នៅ​កន្លែង​ផ្សេង​ទៀត កាលពី​អំឡុង ឆ្នាំ​២០១៩ ដែល​ជា​បទ​ល្មើ​ព្រហ្មទណ្ឌ​មាន​ចែង​ក្នុង និង​ផ្ទ​ន្ទា​ទោស​តាម​បញ្ញា​ត្តិ​មាត្រា​៤៥៣ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ ន​ស​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដីកា​បាន​សម្រេច​បង្គាប់​ឲ្យ​លោក សម រ​ង្ស៊ី ភេទ​ប្រុស កើត​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​D០០០២១៩០ ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ ២ ក្រុងភ្នំពេញ ឲ្យ​មក​កាន់​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ជាន់​ទី​១ សវនាការ​ទី​១ ។ ដីកា​បាន​លើក​ឡើង​ទៀត​ថា សមភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន ៖ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កើត សាំង ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ លោក អ៊ឺ​ម វណ្ណៈ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ឌី លី​ឡា​ក្រឡាបញ្ជី ។

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​បិទ​ដីកា​បាន​ឲ្យ​ដឹង​ថា ចំពោះ​សំណុំរឿង​«​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» របស់​អតីត​បក្ស​ប្រឆាំង​នេះ​បាន​បិទ​ដីកាកោះ​ចូល​សវនាការ​មាន​ចំនួន​១៤​នាក់ និង​៤៧​នាក់​ទៀត​នឹង​បញ្ជូន​ទៅ​ដល់​ដៃ ឬ​ដល់​គេហដ្ឋាន​ផ្ទាល់ ។

ក្នុង​នោះ​មាន​តាម​បណ្ដា​ខេត្ត​ចំនួន​៨ ដូច​ជា ខេត្តកណ្ដាល​, កំពង់ចាម​, ព្រះ​សីហ​នុ​, បាត់ដំបង​, ព្រៃវែង​, បន្ទាយ​មាន​ជ័យ​, តាកែវ និង​ខេត្តកំពង់ស្ពឺ ហើយ​មាន​អ្នកខ្លះ​កំពុង​តែ រស់នៅ​ប្រទេស​ថៃ​, ប្រទេស​កា​ណា​ដា​, សហរដ្ឋអាមេរិក​, កូរ៉េ និង​ជប៉ុន ដែល​សមត្ថកិច្ច​ជំនាញ នឹង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន ចាត់ទុកជា​ការ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់ សា​ម៉ី​ខ្លួន​។

សូម​ជម្រាប​ថា​ដីកា​ត្រូវ​បាន​សមត្ថកិច្ច​យក​បិទ​ដោយ​រាយ​ឈ្មោះ​ផ្សេង​ៗ និង​ដាច់​ដោយឡែក​ពី​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ