ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណហើយ! សពស្ត្រីម្នាក់​​​ត្រូវ​ឃាតករ​ឆូត​សុសមុខ​​ក្នុងទឹកស្រែ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សពស្ត្រីម្នាក់​ដែល​ត្រូវឃាតករ​ចាក់​​ស.ម្លា.ប់ និង​យក​កាំបិត​ឆូត​សុសមុខ​រួចអូសទម្លាក់​​ក្នុងទឹកស្រែ ត្រូវ​បាន​សាច់ញាតិ​មក​ទ​ទួ​ល​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ​នៅ​វត្ត​ម្កាក់ ​ស្ថិត​ក្នុង​ភូមិ​ម្នាក់​​ សង្កាត់​ម្កាក់…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សពស្ត្រីម្នាក់​ដែល​ត្រូវឃាតករ​ចាក់​​ស.ម្លា.ប់ និង​យក​កាំបិត​ឆូត​សុសមុខ​រួចអូសទម្លាក់​​ក្នុងទឹកស្រែ ត្រូវ​បាន​សាច់ញាតិ​មក​ទ​ទួ​ល​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ​នៅ​វត្ត​ម្កាក់ ​ស្ថិត​ក្នុង​ភូមិ​ម្នាក់​​ សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។ គួររំលឹកថា ចុះ​មើល​ស្រែ​ឃើញ​មែកឈើ​សង្កត់​លើ​ស្រូវ លុះ​ទាញ​ចេញ​ក៏​ផុស​ដៃ​ស្ត្រី​ម្នាក់​ផ្អើល

ស្ត្រី​​រងគ្រោះ​ខាងលើ​​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​ឈ្មោះ​ទិ​ត្យ ស្រី​សួង អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​មាន​ជ័យ ឃុំ​ដ្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ធ្វើការ​នៅ​​ក​​ន្លែ​ង​ផលិត​ទឹក​សុទ្ធ​ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បាន​ប្រ​ទះ​ឃើញ​សព​ស្ត្រី​​ម្នាក់​ក្នុង​ទឹក​ស្រែ​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦A​ចម្ងាយ​ពី​ផ្លូវ​១៥​ម៉ែត្រ​ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យរួចមក ​កម្លាំងជំនាញក៏បានចុះទៅពិនិត្យ ។

លោក​បាន​បញ្ជាក់​ថា​ មន្ត្រី​ផ្នែក​កោសល​វិ​ច្ច័​យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​សហការ​ក្រុម​ពេទ្យ​ជំនាញ​ចុះទៅ​ធ្វើការ​ពិនិត្យ​នៅកន្លែងកើតហេតុ ដោយ​ឃើញ​សព​ស្ត្រី​ក្នុង​ទឹក​ស្រែ​​ក្បែរ​គល់​ដើម​ប្រេងខ្យល់ រួច​បាន​ស្រង់​យក​មក​ពិនិត្យ​ ​ដោយសព​ស្ត្រីរង​​គ្រោះ​ពាក់​អាវយឺត​ពណ៌​ក្រហម​ដៃ​វែង​មូល​ដៃ​អាវ​ត្រឹម​កដៃ ស្លៀក​ខោ​កីឡា​ខ្មៅ​​ឆ្នូត​ចំ​ហៀង ​មាន​ស្នាម​​ចាក់​លើ​ទ្រូង​ជា​ច្រើន​កាំបិត​ចុង​ស្រួច និងត្រូវឃាតករ​​យក​កាំបិត​ឆូត​សុស​មុខ​ហើយ​អូស​​ទម្លាក់​​ចូល​ទឹកស្រែ ​បណ្តាលឱ្យ​​ស្លា.ប់​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ក្រោយ​ការ​ពិនិត្យ​រួច ​មន្ត្រី​ជំនាញ​​បាន​​សន្និដ្ឋាន​ជា​ដំបូង​ថា ជា​ករណី​ឃាតកម្ម​គិ​ត​ទុក​មុន​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​​ស្នេហា​ត្រីកោណ ហើយ​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​នេះដែរ​ សមត្ថកិច្ច​សង្ស័យ​រឿង​ប្រច័ណ្ឌ បង្ក​ដោយ​បុរសជា​​សង្សា​របស់​​ស្ត្រី​​រង​គ្រោះ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​​ជាស​ង្សា​រ​យក​មក​ធ្វើការ​សាកសួរ​ ។

ក្រោយ​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​រួច ត្រូវ​បាន​យក​មក​តម្កល់​​ទុកនៅ​​វត្ត​ម្កាក់​ ​ក្នុង​ក្រុង​សិរី​សោភ័ណ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​នៅ​ខេត្ត​មណ្ឌល​គី​រី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ