ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពិនិត្យជាក់ស្តែង​ ក្រោយ​ពល​រដ្ឋប្រាប់​​បញ្ហាចេញពី​​​​កាស៊ី​​ណូនេះ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ​ ៖​ ​ពលរដ្ឋ​ប្រាប់​ថា មាន​កាស៊ីណូ​មួយ​កន្លែង​មានការ​បង្ហូរទឹក​ស្អុយ​ចេញពី​លូមក​លើ​ផ្លូវ​សាធារណៈ ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និង​ធ្វើ​អោយ​ហូរ​ច្រោះ​ផ្លូវ បណ្តាល​អោយ​ពលរដ្ឋ​ពិបាក ក្នុង​ការ​ធ្វើ​ដំណើរ​ថែម​ទៀត…

ក្រុងព្រះសីហនុ​ ៖​ ​ពលរដ្ឋ​ប្រាប់​ថា មាន​កាស៊ីណូ​មួយ​កន្លែង​មានការ​បង្ហូរទឹក​ស្អុយ​ចេញពី​លូមក​លើ​ផ្លូវ​សាធារណៈ ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និង​ធ្វើ​អោយ​ហូរ​ច្រោះ​ផ្លូវ បណ្តាល​អោយ​ពលរដ្ឋ​ពិបាក ក្នុង​ការ​ធ្វើ​ដំណើរ​ថែម​ទៀត ស្ថិត​នៅ​ម្តុំ​ខាង​មុខ​អប្សរា​ថតរូប​ ក្នុងសង្កាត់​២ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិការ ឆ្នាំ​២០២០​នេះ ។

លោក​សន កុសល អភិបាលរង​ក្រុងព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ជាក់ស្តែង និង​បាន​ធ្វើការ​នែ​នាំ​អបរំ ដល់​ចំណុច​ទីតាំង​កា​ស៊ីណូ​ចំនួន​២​កន្លែង ក្នុង​នោះ​មួយ​កន្លែង បង្ហូរ​ទឹកលូ លាយឡំ​ជាមួយ​កាក​សំណល់​កខ្វក់ មក​លើ​ផ្លូវ​សាធារណៈ និង​មួយ​កន្លែង​ទៀត ទុកដាក់​សំរាម ពុំ​ទាន់​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​សណ្តាប់ធ្នាប់​បរិស្ថាន ។

លោក​សន កុសល អភិបាលរង​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ប្រាប់​អោយ​ដឹង​ថា យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​ក្រុង​របស់​យើង​កំពុង​មានការ​អភិវឌ្ឍន៍ ជា​ពិសេស​វិស័យ​គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំង​៣៤​ខ្សែ និង​ផ្លូវ​ផ្សេង​ៗ​ទៀត ដែល​រដ្ឋបាល​ក្រុង​ក៏​បាន​រៀបចំ​បើកផ្លូវ​ថ្មី​ជា​ច្រើន​ផង​ដែរ ការងារ​នេះ​ក៏​ត្រូវ​តែ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជា​ពលរដ្ឋ ចូលរួម​ថែរក្សារ​បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ តាម​ផ្លូវ​សាធារណៈ​ទាំង​អស់​គ្នា កាលណា​បរិស្ថាន អនាម័យ ក្នុង​ក្រុង​យើង​ស្អាត ពិត​ណាស់​ភ្ញៀវទេស​ចរ​ជាតិ​និង​អន្តរជាតិច្បាស់​ជា​មក​លេង​កំសាន្ត​កាន់តែ​ច្រើន ​៕

អត្ថបទសរសេរ ដោយ