ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ភ្នែក​! ធ្លាប់តែ​មាន​ប្រណាំងទូក តែ​នេះ​ប្រណាំង​ជិះ​ខ្ទះ​ដណ្តើម​ប្រាក់​រង្វាន់​ទទួល​ការ​អារម្មណ៍​ខ្ពស់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសមិន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ខែ នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នោះ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក៏​បាន​រៀបចំ​ការ​អុំទូក ឬ​កម្មវិធី​ផ្សេង​ៗ​លក្ខណៈ​តូច​ល្មម​តាម​តំបន់​ដើម្បី​ផ្តល់​ភាព​រីករាយ​នៅ​ក្នុង​តំបន់​របស់​ខ្លួន…

ខេត្តតាកែវ ៖ នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសមិន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ខែ នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នោះ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក៏​បាន​រៀបចំ​ការ​អុំទូក ឬ​កម្មវិធី​ផ្សេង​ៗ​លក្ខណៈ​តូច​ល្មម​តាម​តំបន់​ដើម្បី​ផ្តល់​ភាព​រីករាយ​នៅ​ក្នុង​តំបន់​របស់​ខ្លួន ។

យ៉ាងណាមិញ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​អុំទូក​នេះ​ផង​ដែរ ស្រាប់តែ​មាន​តំបន់​មួយ​នៅ​ខេត្តតាកែវ​បាន​រៀបចំ​ពិធី​ប្រណាំង​កម្សាន្ត​មួយ ដែល​ប្លែក​ភ្នែក​មិន​ធ្លាប់​មាន​ពី​មុន​មក ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ។ ជាក់ស្តែង ចៅអធិកា​វត្ត ព្រៃ​ទប់ ស្ថិត​ក្នុង​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រណាំង​ជិះ​ខ្ទះ ហើយ​អ្នក​បាន​ជ័យ​លា​ភី​លេខ​១​ទទួល​បាន​ប្រាក់​៤៥​ម៉ឺន​រៀល រួម​និង​មី​និង​ទឹក​ផ្លែ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត​។


ក្នុង​ការ​ប្រណាំង​ជិះ​ខ្ទះ រៀបចំ​កាល​ថ្ងៃ​ទី​១ ខេ​វិច្ឆិកា ឆ្នាំ​២០២០ នេះ​បើ​តាម​លោក អាចារ្យ​គណៈកម្មការ​វត្តមាន​យុវវ័យ​ចូលរួម​ចុះ​ឈ្មោះ​ប្រណាំង​ជាង​២០​នាក់ ហើយ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​៤​នាក់​។

បើ​តាម ព្រះ​តេជគុណ អ៊ីថា នៅ​ឆ្នាំ​ក្រោយ​បើសិន​អាច​ព្រះ​តេជគុណ​គ្រោង​ទិញ​ដើម​ត្នោត​ចំនួន​៤​ដើម​ធ្វើ​ជា​ទូកត្នោត​សម្រាប់​ទុក​អុំ​ប្រណាំង​គ្នា​នៅ​ទំនាប​វាល​បឹង​ខាង​ភូមិ​ព្រៃ​ច​ង្រៀ​ក ជំនួស​ឱ្យ​ការ​ជិះ​ខ្ទះ​វិញ ព្រោះ​ស្រះ​ទឹក​ដែល​បាន​កំពុង​ផ្តល់​ភាព​រីករាយ​នេះ នឹង​ក្លាយជា​ទីកន្លែង​ស្តុក​ទឹក​ស្អាត​ទុក​សម្រាប់​ប្រើប្រាស់​វិញ​។

បើ​យោង​តាម ហ្វេ​ស​ប៊ុ​ក របស់​ព្រះ​តេជគុណ អ៊ីថា ព្រះ​ចៅអធិកា​វត្ត​ព្រៃ​ទប់​បាន​បង្ហាញ​ថា​«​ខ្ញុំព្រះករុណា អាត្មាភាព ព្រះ​ភិក្ខុ ឋិត​មេ​ធោ អ៊ីថា បាន​ប្រគល់​ប្រាក់​អោយ​អ្នក​ជិះ​ខ្ទះ ពី​លេខ ១ ដល់ ៧ មានឈ្មោះ​ដូច​ខាងក្រោម​៖

លេខ ១ ប្អូនប្រុស រាជ្យ រស់នៅ​ភូមិ​ប្រ​ហូត មី ២ កេះ ភេ​ស​ជ​: ១ កេះ បច្ច័យ ៤៥០.០០០៛
លេខ ២ ប្អូនប្រុស វ៉ា​ន់ រស់នៅ​ភូមិ​ព្រៃ​ទប់ មី ២​កេះ​ភេ​ស​ជ​: ១ កេះ បច្ច័យ ២០០.០០០៛
លេខ ៣ ប្អូនប្រុស សុភាព រស់នៅ​ភូមិ​ព្រៃ​ទប់ មី ១ កេះ ភេ​ស​ជ​: ១ កេះ បច្ច័យ ១៥០.០០០៛
លេខ ៤ ប្អូនប្រុស សុ​គ​ន្ធា រស់នៅ​ភូមិ​ប្រ​ហូត មី ១ កេះ ភេ​ស​ជ​: ១ កេះ បច្ច័យ ១០០.០០០៛
លេខ ៥ កញ្ញា សេង រស់នៅ​ភូមិ​គ្រាំ​ង មី ១ កេះ ភេ​ស​ជ​: ១ កេះ បច្ច័យ ៥០០០០៛
លេខ ៦ ប្អូនប្រុស វេ​ង ភាព រស់នៅ​ភូមិ​ព្រៃ​ទប់ មី ១ កេះ ភេ​ស​ជ​: ១ កេះ បច្ច័យ ៥០០០០៛
លេខ ៧ ប្អូនប្រុស ហេង រស់នៅ​ភូមិ​ប្រ​ហូត មី ១ កេះ​ភេ​ស​ជ​: ១ កេះ បច្ច័យ ៥០០០០៛ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ