ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ថ្មី​ឈ្មោះ ​ហ្គោ​នី អាច​​មក​ដល់​កម្ពុជានៅ​យប់​ថ្ងៃ​ទី​០៥ វិច្ឆិកា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ​ថា តាម​រយៈ​ការ​តាមដាន និង​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញ​ថា ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ​ថា តាម​រយៈ​ការ​តាមដាន និង​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញ​ថា ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី (GONI) បាន​និង​កំពុង​ស្ថិត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​បន្ត​ថា តាម​ការ​ព្យាករ​ព្យុះ​នេះ បាន​ប្តូរ​ទិស​ដៅ​បន្តិច​ចូល​មក​ផ្នែក​ខាងលើ​នៃ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់​មក​ជា​សម្ពាធ​ទាប (Low Pressure) នៅ​ពេល​ចូល​មក​ដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​យប់​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូច​ខាងក្រោម ៖

បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ខ្ពង់រាប​ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ ។

បណ្តា​រាជធានី ខេត្ត​ផ្សេង​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។ យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន សូមជ្រាប​ជា​ព័ត៌មាន ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ​ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕