ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល ក្រោយ​ពី​វ័ធ​ត្រូវ​មនុស្ស​៣​នាក់

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​លើកគ្នា​ព័ទ្ធ និង​វាយ​សំពង​ក្របី​ញី​១​ក្បាល រហូត​ដល់​ក្របី​ញី​នោះ​ងា​.​ប់ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​ព្រែក ខាង​កើត​​ភូមិ​ស្គារ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​លើកគ្នា​ព័ទ្ធ និង​វាយ​សំពង​ក្របី​ញី​១​ក្បាល រហូត​ដល់​ក្របី​ញី​នោះ​ងា​.​ប់ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​ព្រែក ខាង​កើត​​ភូមិ​ស្គារ ស្ថិត​ក្នុង​ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល ដោយសារ​តែ​ក្របី​ញី​មួយ​ក្បាល​នោះ បាន​វ័ធ​ត្រូវ​មនុស្ស​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​រង​របួសធ្ងន់​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​ម្ល៉េះ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ក្របី​ញី​នេះ​វ័ធ មាន​ចំនួន​៣​នាក់ ក្នុង​នោះ​ទី​១-​ឈ្មោះ ណេ​ន យ៉េន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រង​របួស​កែងដៃ និង​ដងខ្លួន​។ ទី​២-​ឈ្មោះ ណេ​ន ចំរើន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រង​របួសធ្ងន់​ត្រង់​កំភួនជើង​ខាងស្ដាំ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ព្នៅ​ទី​២ ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ និង​ទី​៣-​ឈ្មោះ រឿ​ន រេ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ រហូត​បាត់​បង់ជីវិត ខណៈ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ព្នៅ​ទី​២​។

សមត្ថកិច្ច​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ណេ​ន យ៉េ​ត និង ណេ​ន ចំរើន គឺ​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​មានមុខរ​បរជា​ឈ្មួញ​ដើរ​ទិញ​ក្របី ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ ឈ្មោះ ណេ​ន យ៉េ​ត ជា​បង​ទិញ​ក្របី​បាន​៨​ក្បាល ចំណែក​ប្អូនប្រុស​ឈ្មោះ ណេ​ន ចំរើន ទិញ​ក្របី​មេ​បាន​១​ក្បាល រួច​ក៏​បាន​ដឹក​យក​មក​ដាក់​ឡាន​ជាមួយ​គ្នា ប៉ុន្តែ​ពេល​កំពុង​តែ​ដឹក ក្របី​មេ​នោះ​បាន​វ័ធ​ទាំង​២​នាក់​បងប្អូន និង​ឈ្មោះ រឿ​ន រេ​ន ដែល​ជា​កូនចៅ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ក្របី​នោះ​ក៏​រត់​ចូល​ព្រៃ​បាត់​ទៅ​តែ​ម្តង​។

ក្រោយ​ពី​នាំ​យក​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​រួច នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​បាន​ប្រមូលគ្នា​រាប់​សិប​នាក់​ចូល​ព្រៃ​តាម​រក​ក្របី​ញី​ដែល​វ័ធ​មនុស្ស​បណ្តាល​ឱ្យ​របួស និង​បាត់បង់​ជីវិត​នោះ រហូត​បានឃើញ ហើយ​ក៏​ឡោម​ព័ទ្ធ​វាយ​សំពង​ក្របី​ញី​នោះ រហូត​ដល់​វា​ងា​.​ប់​នៅ​ក្នុង​ថ្លុកឈាម នា​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា​នោះ​តែ​ម្តង​ទៅ​។

បើ​តាម​ពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ថា ការ​ព័ទ្ធ​វា​យស​ម្លា​.​ប់​ក្របី​ញី​នេះ គឺ​ទី​១-​ដើម្បី​បញ្ចេញ​កំហឹង​ផង និង​ទី​២-​ដើម្បី​ការពារ​កុំឱ្យ​មាន​អ្នកស្រុក​ណា​ផ្សេង​ទៀត ត្រូវ​រង​គ្រោះ​ដោយសារ​តែ​ក្របី​ញី​នេះ​វ័ធ​ទៀត ព្រោះតែ​ក្របី​ញី​១​ក្បាល​នេះ កាច​សាហាវ​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ