ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះតម្លៃអចលនទ្រព្យនៅកម្ពុជា ៖ «តើអនាគតនឹងទៅជាយ៉ាងណា?»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃ អចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំងខ្លា ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០ភាគរយ ទៅ១០០ភាគរយ ឬជាង១០០ភាគរយក៏មានអាស្រ័យលើទីតាំងភូមិសាស្ត្រ។ សន្ទុះនៃតម្លៃនេះមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs)…

រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃ អចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំងខ្លា ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០ភាគរយ ទៅ១០០ភាគរយ ឬជាង១០០ភាគរយក៏មានអាស្រ័យលើទីតាំងភូមិសាស្ត្រ។

សន្ទុះនៃតម្លៃនេះមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ ។


យោងតាមអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងអចលទ្រព្យ លោក ង៉ែត ជូ បានថ្លែងបន្តថា «បណ្តាអ្នកជំនាញបានព្យាករណ៍ថាតម្លៃនឹងមានការកើនឡើង ក្នុង១ឆ្នាំប្រមាណជា ៧ភាគរយ ទៅ១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ»។


លោកបានបន្តថា ការព្យាករណ៍នេះទំនងជាអាចទៅរួចព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី ។ យោងតាមទិន្នន័យរបស់ ក្លូបលប្រភើធីហ្កាយបានអោយដឹងថាតម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណ២៩០០ដុល្លាអាមេរិកក្នុង១ម៉ែត្រការ៉េ ។

អ្នកជំនាញដែលមានប្រជាប្រិយភាពរូបនេះ បានបន្តថា «នៅថៃតម្លៃ៣៩០០ដុល្លារអាមេរិក នៅឥណ្ឌាតម្លៃ១០.៩០០ដុល្លារអាមេរិក នៅចិនតម្លៃ១១.៨០០ដុល្លារអាមេរិក នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លារមេរិក និងនៅហុងកុងតម្លៃ២៨.៥០០ដុល្លារមេរិក ។ អ្វីដែលគួរអោយបារម្ភ គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋដែលមានចំណូលទាបនាពេលអនាគត»។


លោក ង៉ែត ជូ បានបន្ថែមថា ការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងតិច២៥.០០០ដុល្លារអាមេរិក ។ វិបត្តិនេះបានកើតឡើងរួចហើយនៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយអោយបានល្អ ៕

អត្ថបទសរសេរ ដោយ