ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងដុល្លារសាំងហ្គាពួរ និងប្រាក់បាតថៃ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ និងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ និងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ប្រាក់ ដុល្លារសាំងហ្គាពួរមានប្រៀបជាងប្រាក់រៀលខ្មែរ ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៧៩ រៀល ហើយលក់ចេញដល់ទៅ ៣០០៩ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិល មិញ ទិញចូល ត្រឹមតែ ២៩៦៨ រៀល និងលក់ចេញតែ ២៩៩៨ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់ប្រាក់បាតថៃក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយ ១បាត ថៃ ទិញចូល ១៣១ រៀល ហើយលក់ចេញដល់ទៅ ១៣២ រៀលដែលកាលពីថ្ងៃម្សិល មិញ ទិញចូលត្រឹមតែ ១៣០ រៀល និងលក់ចេញតែ ១៣១ រៀលប៉ុណ្ណោះ ។

ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ទៀតរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល, ១អឺរ៉ូ ទិញចូល ៤៧៣១ រៀល លក់ ចេញ ៤៧៧៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៦៨ រៀល លក់ចេញ ២៨៩៧ រៀល ។ ជាមួយគ្នានេះ ១០០យ៉េនជប៉ុន ទិញចូល ៣៨៨១ រៀល លក់ចេញ ៣៩១៩ រៀល, ១០០វុន កូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦២ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ