បានឃើញលិខិតមិត្តអ្នកអានមួយច្បាប់មាន៤ទំព័រ…បញ្ជូនមកកោះសន្តិភាពមុនពិធីបុណ្យអុំទូកមួយថ្ងៃ…ចំពេលដែលកោះសន្តិភាពបានសម្រាកការផ្សាយក្នុងពិធី បុណ្យទៅហើយ…និងសន្យាដកស្រង់យកមកផ្សាយជូននៅពេលក្រោយបន្ទាប់ពីស្រាវជ្រាវបន្ត ។
លិខិតនោះជារបស់មន្ត្រីចូលនិវត្តន៍មួយក្រុម…ដែលម្នាក់មកពីក្រសួងសាធារណការ និងដឹកជញ្ជូន…ម្នាក់មកពីវិទ្យាល័យបឹងត្របែក…ម្នាក់មកពីវិទ្យុជាតិ…ម្នាក់មកពីអេសប៉េកា…ម្នាក់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…ម្នាក់ទៀតមកពីសាលាក្រុងភ្នំពេញ ។
ខ្លឹមសារនៃលិខិតដែលអស់លោកមន្ត្រីចាស់ៗចូលនិវត្តន៍…បានរៀបរាប់ក្បោះក្បាយល្អណាស់ ច្បាស់លាស់…ស្តីពីការដោះដូរទីតាំងរបស់ក្រសួង មន្ទីរ ដែលពួកគេធ្លាប់ធ្វើការ ដែលគេហៅថា «យកឆ្នាំងមាសដូរយកឆ្នាំងដី» ពួកគេបានពណ៌នាថា…ជារឿងគួរឱ្យឈឺចាប់ និងសោកស្តាយ…តើទីតាំងណាខ្លះដោះដូរ ?…បានទៅឧកញ៉ាណា ?
ក្នុងលិខិតដដែលចាត់ទុកជាឯកសារ…និយាយបកស្រាយលំអិតពី «ឧកញ៉ាម្នាក់ពីរ» ប៉ុណ្ណោះ ដែលលេចធ្លោជាងគេខាង «ដោះដូរ» ដែលឧកញ៉ាម្នាក់ទំនងមានខ្នងរុញពីក្រោយទៀតផង…បានសុទ្ធតែទីតាំងខ្លឹម !
មានខ្លឹមសារមួយនៃលិខិតនិយាយខ្លាំងជាងគេរឿងប៉ាណូផ្លាកយីហោទូទាំងរាជធានីភ្នំពេញ…ជាឃ្លាំងប្រាក់របស់ក្រុមហ៊ុនមួយយូរឆ្នាំមកហើយសុំមិនទាន់បញ្ចេញឈ្មោះ…ជាឯកជនម៉ៅការប្រមូលប្រាក់ប៉ាណូផ្សាយពាណិជ្ជកម្មម៉ាភ្នំពេញ…អត់ដេញថ្លៃទេ…ជារឿងក្តៅបំផុតសម្រាប់សង្គម។
ខ្លឹមសារខ្លីមួយទៀតអះអាងថា ឧកញ៉ា ឃុន សៀ យកទីតាំងដោះដូរធំៗបានច្រើនជាងគេ…ព្រោះគាត់នៅកៀកគល់នឹម…តើគាត់កំពុងបានទីតាំងណាខ្លះ ? ក៏មានឈ្មោះឧកញ៉ា អឹុង ប៊ុនហ៊ូវ ផងដែរ ។
អាឡេវគិតថា…ក្រោយពេលចេញផ្សាយទាំងដុល ប្រាកដជារឿងក្តៅ…ចាំមើលបើក្តៅមែន តើមានប៉ុន្មានអង្សាសេ…ឬមួយត្រឹមកំរិតទឹកពុះ…ហេ! …ហេ!
ចែករំលែកព័តមាននេះ