ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនក្រុមបងតូចបង​ធំ​​ជាជន​​ជាតិ​ចិន​​​ទៅ​តុលា​ការ​ព្រឹក​​នេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ (​ជា​ជនជាតិ​ចិន) នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​វិច្ឆិកា​ នេះ ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធីច្បាប់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ (​ជា​ជនជាតិ​ចិន) នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​វិច្ឆិកា​ នេះ ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធីច្បាប់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ថ្លែង​ឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២ ​វិច្ឆិកា នេះ​។

ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បាន​បញ្ជាក់​ថា​ កាលពី​​ថ្ងៃ​ទី២៩ ​តុលា ឆ្នាំ​២០២០ វេលា​ម៉ោង០៣​ភ្លឺ មាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​រាយការណ៍​តាម​រយៈ​ប្រព័ន្ធ​ហត​ឡាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុថា នៅ​ចំណុច​បុរី​គុ​ជ​អាស៊ី ស្ថិត​នៅភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណីជនជាតិ​ចិន​ចិន​វាយ​គ្នា ព្រមទាំង​បាន​ផ្ទុះអាវុធ ០១​គ្រាប់ ផង​ដែរ ។

​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ព័​ត៌​មាន​​ជុំវិញ​កន្លែង​កើតហេតុ​ទើប​ដឹង​ថា ក្នុង​ករណី​នេះ មាន​ជន​រង​គ្រោះ ០២​នាក់ ហើយ​មាន​ម្នាក់​រង​របួសធ្ងន់ កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទី​ពេទ្យ​ចិន ថៃ​ខាង​ទើប​កម្លាំង​សមត្ថកិច្ច​យើង​បាន​ទៅ​ស្វែងរក​ជន​រង​គ្រោះ​ទាំង០២​នាក់ បន្ទាប់​ពី​ធ្វើការ​សាកសួរ​លំអិត​អំពី​ហេតុ​ការ​រួច​មក កម្លាំង​ជំនាញ​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ផ្នែក​នីតិវិធី​ផ្ទាល់​ពី​លោក ពេញ ពិសិដ្ឋ ព្រះ​រាជ្យ​អាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​ការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤ កម្លាំង​សមត្ថកិច្ច​យើង​បាន​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន ០៤​នាក់ ជា​បន្តបន្ទាប់ ។​

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​បានអោយ​ដឹង​ថា ក្នុង​ហេតុការណ៍​ហឹ​ង្សា​នេះ​បាន​ធ្វើ​អោយ​ជន​រង​គ្រោះ​០២​នាក់​រង​របួស​មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ Li Hai Yang ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ចិន មុខរបរ ម៉ៅ​ការ​សំណង់​នៅ​ម្ដុំ​គុ​ជ​អាស៊ី ស្នាក់​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ +​របួស​៖ ស្រាល ។ ២-​ឈ្មោះ SONG WEN LONG ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ​ចិន មុខរបរ អចល​ទ្រព្យ ស្នាក់​នៅ​ប​ច្ចប្ប​ន្ន ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ របួស​៖ ធ្ងន់ ចំ​ត្រង់​ក្រោយខ្នង​ខាងស្ដាំ ០១ កាំបិត (​ប៉ះពាល់​ដល់​សួត​) ,​ចំ​ស្នារ​ខាងស្ដាំ ០១ កាំបិត ,​ចំ​ត្រង់​ទ្រ​ង​ខាងស្ដាំ ០១ កាំបិត (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចិន ថៃ​ខាង​) ។

ចំណែក​ជន​ជនសង្ស័យ​ឃាត់ខ្លួន​បាន​០៤​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖១-​ឈ្មោះ JIANG NAN ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ថៅកែ​ក្រុមហ៊ុន​វ័ន​ធុង​លិ​យូវ​កុង​ស៊ឺ ស្នាក់​នៅ​បុរី​គុ​ជ​អាស៊ី ស្ថិត​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​២-​ឈ្មោះ RAN SHUBING ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​ក្លឹ​ប​កំសាន្ត កា​សា​២ ស្នាក់​នៅ ស្ថិត​នៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​៣-​ឈ្មោះ LI XIN ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ អង្គរក្ស​ថៅកែ​ក្លឹ​ប​កំសាន្ត កា​សា​២ ស្នាក់​នៅ ស្ថិត​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ (​ជន​ដៃដល់ និង​ជា​អ្នក​ដែល​មាន​អាវុធ​ខ្លី​)៤-​ឈ្មោះ WANG YAWEI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​

លោកស្នងការ​បាន​បញ្ជាក់​អោយ​ដឹង​បន្ថែម​ថា ករណី​នេះ​កើតឡើង​ដោយសារ នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ទារប្រាក់​ពី​ជនសង្ស័យ ហើយ​ក៏​មានការ​ទាស់​ពាក្យ
​សម្តី​គ្នា​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​តែ​ម្តង ហើយ​ក្នុង​ខណៈ​ពេល​ដែល​កំពុង​ប្រតាយ​ប្រតប់​គ្នា ជនសង្ស័យ​ឈ្មោះ LI XIN មាន​អាវុធ​ខ្លី​ជាប់​ខ្លួន​ក៏​បាន​ដក​មក​គំរាម ហើយ​ជន​រង​គ្រោះ​បាន​មក​ប្រតាយប្រតប់​ទៀត ទើប​បណ្តាល​ឲ្យ​រាលកៃ​កាំភ្លើង ផ្ទុះ​ចំនួន ០១​គ្រាប់ ។

វត្ថុ​តាង​ចាប់​យក​បាន​៖-​អាវុធ​ខ្លី ០១​ដើម ម៉ាក GLOCK 19 ពណ៌​ទឹកប្រាក់​-​ខ្មៅ (​គ្មាន​លេខ​សម្គាល់​)-​បង់​កាំភ្លើង ០១-​គ្រាប់ ៩mm ចំនួន ១៦​គ្រាប់​-​ស៊ី​ឡង់ (​ឧបករណ៍​សម្រាប់​ត​កាណុង​កាំភ្លើង​មិន​ឲ្យ​ឮ​សម្លេង​) ០១​ដើម​-​រថយន្ត ០៣​គ្រឿង​ ៖១-​ម៉ាក ព្រូស ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2BF-6807២-​ម៉ាក TUNDRA ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2AE-2004៣-​ម៉ាក ហា​យ​លែ​ន​ឌឺ ពណ៌​ស ស្លាក​លេខៈ ភ្នំពេញ 2AK-5931 ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ