ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ យ៉ាង​ខ្លាំង ព្រោះតែ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ព្រោះតែ​រង​គ្រោះ​ដោយសារ​តេ​ទឹកជំនន់​យ៉ាង ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​លិចលង់​តំបន់រ​ម្មណី​យ៍​ដ្ឋា​ន​អស់​មួយ​ចំនួន ធ្វើ​ឱ្យ​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​កំសាន្ត​ក្នុង​ខេត្ត​មួយ​នេះ​មានការ​ធ្លាក់​ចុះ​។ បើ​តាម​លោក ឈឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ព្រោះតែ​រង​គ្រោះ​ដោយសារ​តេ​ទឹកជំនន់​យ៉ាង ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​លិចលង់​តំបន់រ​ម្មណី​យ៍​ដ្ឋា​ន​អស់​មួយ​ចំនួន ធ្វើ​ឱ្យ​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​កំសាន្ត​ក្នុង​ខេត្ត​មួយ​នេះ​មានការ​ធ្លាក់​ចុះ​។

បើ​តាម​លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​មក​កំសាន្ត​នៅ​តាម​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ភ្ញៀវ​ទេសចរ​ចំនួន​៤.០៥០​នាក់​តែ​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ មាន​ភ្ញៀវ​ចំនួន​៥៥៩​នាក់​, ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ មាន​ភ្ញៀវ​ចំនួន​១,០៦៣​នាក់​, ថ្ងៃ​ទី​៣១ ខែតុលា មាន​ភ្ញៀវ​ទេសចរ​ចំនួន​១,៤២២​នាក់ និង​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ​វិញ មាន​ចំនួន​១,០០៦​នាក់​។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ក្នុងឆ្នាំនេះ មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២០​នេះ បាន​រង​គ្រោះ​ព្រោះតែ​គ្រោះ​ទឹកជំនន់​យ៉ាង ធ្ងន់ធ្ងរ ហើយ​តំបន់រ​ម្មណី​យ​ដ្ឋា​ន និង​តំបន់​កំសាន្ត​មួយ​ចំនួន មានការ​លិចលង់ ដែល​ជា​ហេតុ​មិន​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កំសាន្ត​បាន​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ