ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​២​ទីតាំង​រឹបអូស​ជា​ច្រើន​ដុំ ក្រោយ​​បង្ហោះ​រូបភាព​ដឹក​ឆ្លង​ដែន​លើ​ហ្វេ​ស​​ប៊ុ​ក​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ គំនរ​ឈើ​ចំនួន​២១​ដុំ​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​គរ​រាយ​ប៉ាយ​ចំនួន​២​ទីតាំង​ផ្សេង​គ្នា ហើយ​បម្រុង​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​មាន កម្លាំង​អាវុធហត្ថ​ខេត្ត​, កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, កម្លាំង​រដ្ឋបាល​ព្រៃឈើ​, កម្លាំង​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស…

ខេត្តរតនៈគិរី ៖ គំនរ​ឈើ​ចំនួន​២១​ដុំ​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​គរ​រាយ​ប៉ាយ​ចំនួន​២​ទីតាំង​ផ្សេង​គ្នា ហើយ​បម្រុង​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​មាន កម្លាំង​អាវុធហត្ថ​ខេត្ត​, កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, កម្លាំង​រដ្ឋបាល​ព្រៃឈើ​, កម្លាំង​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស ដោយ​មាន​សម្របសម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​នោះ បាន​ចុះ​បង្ក្រាប និង​រឹបអូស រួច​ប្រគល់​ឱ្យ​ជំនាញ​ផង​ដែរ​។

ការ​ចុះ​បង្ក្រាប​នេះ ដោយ​មាន​បទបញ្ជា​ពី​លោក​ថង សា​វុន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខេត្តរតនៈគិរី ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ​។

តាម​ប្រភព​ពី​កម្លាំង​ដែល​ចុះ​បង្ក្រាប់​ផ្ទាល់​បាន​ប្រាប់​ថា គំនរ​ឈើ​នៅ​ទីតាំង​ទី​១ រឹបអូស​បាន​ចំនួន​១១​ដុំ ស្ថិត​ក្នុងភូមិ​មុ​យ​ស្រែ​ក្រោម និង​ទីតាំង​ទី​២ រឹបអូស​បាន​ឈើ​ចំនួន​១០​ដុំ ស្ថិត​ក្នុងភូមិ​កេ​ត​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនៈគិរី​។

ប្រភព​ដដែល​បន្ត​ថា ឈើ​សរុប​ទាំង​២​ទីតាំង​ខាងលើ​មាន​ចំនួន​២១​ដុំ​នេះ បាន​ធ្វើការ​វាស់វែង​នៅ​កន្លែង​ជាក់ស្តែង​តែ​ម្តង ដែល​មាន​ចំនួន​៦.៧២០​ម៉ែត្រគូប​។ ក្រោយ​ពី​វាស់វែង​រួចរាល់ វត្ថុ​តាង​ឈើ​ខាងលើ​ទាំង​អស់នោះ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនៈគិរី ដើម្បី​ចាត់ចែង​តាម​ច្បាប់​ព្រៃឈើ​បន្ត​។

គួរ​បញ្ជាក់​ថា ការ​បង្ក្រាប​ឈើ​ខាងលើ​នោះ គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​មាន​បណ្តាញ​សង្គម Facebook បាន​ហោះ​រូបភាព​ម៉ូតូ​ដឹកឈើ​ដូច​ហែ​កឋិន​ទៅ​ប្រទេស​វៀតណាម ទើប​លោក ថង សា​វុន បាន​បញ្ជា​ឱ្យ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង ក្នុងភូមិ​សាស្ត្រ​ខាងលើ រួច​ក៏​បាន​ធ្វើការ​បង្ក្រាប និង​រឹបអូស​ឈើ​បែប​នេះ​តែ​ម្តង​។ ប៉ុន្តែ​ក្នុង​ខណៈ​ពេល​នោះ គឺ​មិន​បាន​ប្រទះ​ឃើញ​សកម្មភាព​ម៉ូតូ​ដឹកឈើ​ដូច​ក្នុង​បណ្តាញ​សង្គម Facebook បង្ហោះ​នោះ​ទៀត​ទេ​។

គួរ​រំលឹក​ថា គណៈ​បញ្ជាការ​ឯកភាព​ខេត្តរតនៈគិរី ក៏​បាន​រឹត​បណ្តឹង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​រូបភាព​យ៉ាងណា​មិន​ឱ្យ​នៅ​មាន​ក្រុម​ឈ្មួញ​ឈើ មក​លប​លួច​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​បន្ត​ទៀត​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ