ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ថ្ងៃ​ដើមខែ​វិច្ឆិកា​មហា​ឆ្នាំ​ទាំង​៧​យល់​តែ​លាភ​ទ្រព្យ​គាប់ប្រសើរ

3 ឆ្នាំ មុន

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​រង្វង់​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២,៣,៤ ដើមខែ​ថ្មី​ខែវិច្ឆិកា​នេះ​ជា​ថ្ងៃ​នាំ​មហាលាភ មហា​សំណាង និង​ជា​ថ្ងៃ​មហា​សិរី​មង្គល​នៃ​អ្នក​កើត​ឆ្នាំ​លា​ភ​​ទាំង​៧ លេខ​នាំ​សំណាង​៧៧៧៧៧៧៧ ជូត ថោះ មមែ ម្សាញ់…

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​រង្វង់​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២,៣,៤ ដើមខែ​ថ្មី​ខែវិច្ឆិកា​នេះ​ជា​ថ្ងៃ​នាំ​មហាលាភ មហា​សំណាង និង​ជា​ថ្ងៃ​មហា​សិរី​មង្គល​នៃ​អ្នក​កើត​ឆ្នាំ​លា​ភ​​ទាំង​៧ លេខ​នាំ​សំណាង​៧៧៧៧៧៧៧ ជូត ថោះ មមែ ម្សាញ់ ខាល រកា កុរ មាន​ហុងស៊ុយ​ល្អ​ណាស់ ង៉ូ​វ​ហេង​ឡើង​ខ្លាំង មាន​លាភ មាន​លុយ​ចាំង​ចូល​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង​៧​ហូរហៀរ​និង​គិត​អ្វី ធ្វើ​អ្វី​ក៏​សម្រេច​ផល​ល្អ ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ប៉ង​​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ដូច​សេចក្តី​ប្រាថ្នា ពណ៌​នៃ​លាភ ក្រហម នៅ​រង្វង់​បី​ថ្ងៃ​ដើមខែ​វិ​ចិ្ឆ​កា​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំថោះ ពណ៌​នាំ​លាភ បៃតង នៅ​ដើមខែ​ថ្មី​នេះ ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំមមែ មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​រង្វង់​បី​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ហេង​ហេង ។

ឆ្នាំម្សាញ់ ពណ៌​នាំ​លាភ ខៀវ នៅ​ដើមខែ​វិច្ឆិកា​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគ​ជ័យ​គ្រប់​កិច្ចការ​ទាំងឡាយ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ជា​និច្ច ។

ឆ្នាំខាល លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ហួស​បំណងប្រាថ្នា ពណ៌​នៃ​លាភ ផ្កាឈូក នៅ​រង្វង់​បី​ថ្ងៃ​ដើមខែ​ថ្មី​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំរកា លោក​អ្នកមាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​រង្វង់​បី​ថ្ងៃ​ដើមខែ​ថ្មី​នេះ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ពណ៌​នាំ​លាភ លឿង បួងសួង​សុំ​សំណាង​ចូល​មក​ក្នុង​ជីវិត​ឥឡូវនេះ ។

ឆ្នាំកុរ នៅ​រង្វង់​បី​ថ្ងៃ​ដើមខែ​ថ្មី​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​យីអ៊ុន​លើករាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។
ពណ៌​នាំ​សំណាង ផ្កាឈូក ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់​ស្រា​យ​​រកគ្នា​កាន់តែ​ខ្លាំង ។ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ