ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​នៃ​បុណ្យអុំទូក​! ភ្ញៀវ​ទេសចរ​ជាង​១៤​ម៉ឺន​នាក់​ទៅ​លេង​ខេត្ត​សៀម​រាម​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ជាង​១៤​ម៉ឺន​នាក់ ខ្លះទៅ​ទស្សនា​តាម​តំបន់​ប្រាសាទ ឬ​រម​នី​យ​ដ្ឋា​ន​ភ្នំ​គូលែន រួច​ឆ្ពោះទៅ​រក​សហគមន៍ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​របស់​ក្រសួង​ជំនាញ បាន​និង​កំពុង​ស្ថិត​ក្នុង​ការ​រំពឹង​ទុក…

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ជាង​១៤​ម៉ឺន​នាក់ ខ្លះទៅ​ទស្សនា​តាម​តំបន់​ប្រាសាទ ឬ​រម​នី​យ​ដ្ឋា​ន​ភ្នំ​គូលែន រួច​ឆ្ពោះទៅ​រក​សហគមន៍ ដែល​ជា​ផែនទី​បង្ហាញផ្លូវ​របស់​ក្រសួង​ជំនាញ បាន​និង​កំពុង​ស្ថិត​ក្នុង​ការ​រំពឹង​ទុក និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ក្រោយ​ពីរ​លក​កូ​វី​ដ​១៩ ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

ចក្ខុវិស័យ​ប្រែក្លាយ​ការ​គំរាមកំហែង​ដោយ​វិបត្តិ​កូ​វី​ដ​១៩ ឲ្យ​ទៅ​ជា​ឱកាស​សម្រាប់​ការ​កែទម្រង់​វិស័យ​ទេសចរណ៍​ឲ្យ​ក្លាយទៅជា​គោលដៅ​កំសាន្ត ដែល​មានគុណ​ភាព និរន្តរភាព និង​សុវត្ថិភាព បាន​នាំ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ធ្វើ​ដំណើរ​ចាក​ចេញពី​ចំណុចសូន្យ និង​បាន​បង្ហាញ​លទ្ធ​ផល​វិជ្ជមាន​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​គ្រប់គ្រង​រលក​កូ​វី​ដ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព ជាមួយនឹង​ការ​ជម្រុញ​ឲ្យ​មាន​ចលនា​ទេសចរណ៍​ក្នុងស្រុក ។ ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ឈប់​សម្រាក សង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លង​មកនេះ គឺជា​ឧបករណ៍​វាស់​ស្ទង់​ឲ្យ​ដឹង​ថា កម្ពុជា​យើង​ធ្វើ​បាន (​ទេសចរណ៍​សុវត្ថិភាព​) ។

តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ បាន​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ ថ្ងៃ​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២០​នេះ ទោះបី​នៅ​ខេត្តសៀមរាប មិន​បាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក​ក៏​ពិតមែន តែ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ រមណីយ​ដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន ក្បាលស្ពាន និង​បឹង​ទន្លេ​សាទ ព្រមទាំង​មាន​បង្កើត​បានជា​ច្រើន​កន្លែង នៅ​រមណីយដ្ឋាន​សហគមន៍ តាម​បណ្តា​ក្រុង​-​ស្រុក រួម​ទាំង​រមណីយដ្ឋាន​កែ​ច្នៃ ភូមិ​វប្បធម៌ ដែល​បាន​ធ្វើការ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត ។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ ដែល​មក​ពី​រាជធានី ខេត្ត ក្រុង ស្រុក មាន​ចំនួន​សរុប​១៤៧​ពាន់​៧១​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១​ពាន់ ៧១​នាក់ បាន​ថយ​ចុះ​៩៣,៣៦% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​១៦​ពាន់​១៣៨​នាក់ ។ ចំពោះ​ភ្ញៀវ​ជាតិ មាន​ប្រមាណ​ចំនួន ១៤​ម៉ឺន​៦​ពាន់​នាក់ ក្នុង​នោះ​ចូល​ទស្សនា​អង្គរ ៧​ម៉ឺន ៤​ពាន់​នាក់ ព្រមទាំង​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា​ក្នុង​ខេត្ត មាន​ដូច​ជា ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ សហគមន៍​ត្រាវ​កុដិ ,​សហគមន៍​បឹង​ឈូក​បន្ទាយស្រី និង​រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​ជាដើម។

ការ​រៀបចំ​ឲ្យ​មាន​រមណីយដ្ឋាន​កម្សាន្ត​ថ្មី​ៗ បង្កើត​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត ស្រប​តាម​និន្នាការ នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​មានគុណ​ភាព​ទាំង​សេវាកម្ម និង​ភាព​ទាក់ទាញ គឺជា​ផែនទី​បង្ហាញផ្លូវ​ដែល​ដាក់​ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​គាំទ្រ​ដោយ​អាជ្ញាធរ​ខេត្ត ចូលរួម​លើកទឹកចិត្ត​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ ។

ជា​ការ​ពិត ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ក្រៅពី​ប្រាសាទ បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នកទេសចរ ឲ្យ​ងាក​មក​រក​ការ​កម្សាន្ត​តាម​តំបន់​ជនបទ សហគមន៍​ទេសចរណ៍ តំបន់​អេកូ​- ទេសចរណ៍ និង​តំបន់​ធម្មជាតិ​នានា ព្រមទាំង​កីឡា​ជិះ​កង់​ទេសចរ ដែល​នាំ​ឲ្យ​វិស័យ​ទេសចរណ៍​ជនបទ បាន​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក តាម​រយៈ​នៃ​ការ​បង្កើត​ការ​ងារ មុខរបរ​ដាំ​ដុះ ចិញ្ចឹមសត្វ អភិរក្ស និង​លើកកម្ពស់​វប្បធម៌ ទំនៀមទំលាប់​ប្រពៃណី ការពារ និង​ថែរក្សា​ធនធានធម្មជាតិ ព្រមទាំង​នាំ​មក​នូវ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ