ប្រជាជនអូស្រ្តាលីគាំទ្រចាក់វ៉ាក់សាំង ដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងតំបន់អាស៊ីខាងត្បូង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាជនអូស្រ្តាលីគាំទ្រចាក់វ៉ាក់សាំង ដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងតំបន់អាស៊ីខាងត្បូង

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ នៅសប្តាហ៍នេះរាជរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសមូលនិធិប្រមាណជា ៥០០ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រទៅនឹងការចំណាយលើការចាក់វ៉ាក់សាំង ក្នុងតំបន់មួយចំនួន ដែលគំនិតនៃការផ្តួចផ្តើមនេះ ត្រូវបង្កើតឡើងសម្រាប់ធានារនូវសុខមាលភាព…

រាជធានីភ្នំពេញ ៖ នៅសប្តាហ៍នេះរាជរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសមូលនិធិប្រមាណជា ៥០០ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រទៅនឹងការចំណាយលើការចាក់វ៉ាក់សាំង ក្នុងតំបន់មួយចំនួន ដែលគំនិតនៃការផ្តួចផ្តើមនេះ ត្រូវបង្កើតឡើងសម្រាប់ធានារនូវសុខមាលភាព និងសុវត្ថិភាព សម្រាប់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកផងដែរ។

លោកស្រី Hon Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ជាអ្នកទទួលបន្ទុកស្ត្រី និងជាសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា «គ្មានអ្វីដែលជាអាទិភាពជាងប្រទេសក្នុងតំបន់របស់យើង ទទួលបានវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នោះទេ»។

លោកស្រី Hon Marise Payne បានបន្តថា «ការចាក់វ៉ាក់សាំងឱ្យបានលឿនបំផុតនិងសុវត្ថិភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ មានន័យថាយើងអាចវិលត្រឡប់ស្ថានភាពមកជាធម្មតាវិញ ដូចជាការធ្វើដំណើរ ទេសចរណ៍ ពាណិជ្ជកម្ម ឬក៏ជំនួញនានា និងភាពជាមួយដៃគូសំខាន់ៗ របស់យើងនៅក្នុងតំបន់»។

គំនិតផ្តួចផ្តើមនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការវ៉ាក់សាំង ក្នុងតំបន់អាស៊ីអាគ្នេយ៏។ វានឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្តល់នូវវ៉ាក់សាំង ដែលអាចធ្វើឱ្យមានការវាយតំលៃថា វ៉ាក់សាំងទាំងនេះពិតជាអាចមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការគាំទ្របច្ចេកទេស សម្រាប់គោលនយោបាយ និងផែនការនៃការចាក់ថ្នាំបង្ការនេះបានឬទេ។


ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា «វាគឺពិតជាសញ្ញាមួយដែលល្អ និងសំខាន់ ក្នុងការជំរុញនិងគាំទ្រ ពីប្រទេសអូស្រ្តាលី ទៅក្នុងវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ហើយគួរតែដើរតួយ៉ាងសំខាន់ ក្នុងការខិតខំរបស់ប្រទេសកម្ពុជា ដើម្បីធានាជាសកលក្នុងការទទួលបានវ៉ាក់សាំង កាពារពីជំងឺកូវីដ ១៩ ដែលអនុម័តដោយអង្គការសុខភាពពិភពលោក»។

មូលនិធិទាំងនេះ ចំនួនប្រមាណជា ៨០ លានដុល្លារអូស្រ្តាលី គឺផ្តោតសំខាន់ទៅលើ the COVAX Facility Advance Market Commitment ដែលត្រូវបានរៀបចំឡើង ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយការបង្កើតវ៉ាក់សាំងកូវីដ១៩ ក្នុងការបំពេញសេចក្តីត្រូវការ របស់ប្រជាជនដែលកំពុងមានហានិភ័យខ្ពស់បំផុត។

ការគាំទ្រសម្រាប់វ៉ាក់សាំងនេះ គឺបន្ថែមទៅលើជំនួយអភិវឌ្ឍន៍ ដែលកំពុងបន្តរបស់ប្រទេសអូស្រ្តាលីសម្រាប់ ការឆ្លើយតប ទៅនឹងប្រទេសកម្ពុជា ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងជំងឺកូវីដ១៩ កំពុងរាតត្បាត។

គួរបញ្ជាក់ផងដែរថា ប្រទេសអូស្រ្តាលី បានកំពុងប្តេជ្ញាចិត្ត ក្នុងការគាំទ្រនិងជួយប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុវត្ថិភាព និងវ៉ាក់សាំង ដោយមានប្រសិទ្ធភាពផងដែរ៕