ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បុរស​ម្នាក់​អង្គុយ​ផឹកស្រា​ជាមួយ​ប្រពន្ធ​ខ្លួន លុះ​ដេញ​មិន​ទៅ​ កា.ប់​​ផ្អើលភូមិ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ខឹង​បុរស​ម្នាក់​ផឹកស្រា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន លុះ​ពេល​ដេញ​បុរសរូបនោះ​ទៅ​ផ្ទះ​មិន​ព្រមទៅ ក៏​យក​កាំបិត​ប៉័ង​​តោ​កាប់​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​​​របួសធ្ងន់​តែ​ម្តង​។ ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ​៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ខឹង​បុរស​ម្នាក់​ផឹកស្រា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន លុះ​ពេល​ដេញ​បុរសរូបនោះ​ទៅ​ផ្ទះ​មិន​ព្រមទៅ ក៏​យក​កាំបិត​ប៉័ង​​តោ​កាប់​ចំនួន​២​កាំបិត បណ្តាល​ឱ្យ​​​របួសធ្ងន់​តែ​ម្តង​។

ហេតុ​ការ​ណ៌​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហ៊ឺ សុខ​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ បែន ពិសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​មាន​ប័ណ្ណ​បើក​ថ្នាំ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត (​ផ្នែក​ជម្ងឺផ្លូវចិត្ត​) ។

មន្ត្រី​ន​នគរបាល​ស្រុក​អង្គ​ស្នួល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅផ្ទះម្តាយ​ដើម្បី​​មើល​ម្ដាយ​ឈឺ​ព្យួ​សេរ៉ូម​ ​។ លុះដល់វេលា​​ម៉ោង​កើតហេតុ​​ខាងលើ ជនសង្ស័យ​បានឃើញ​ជន​រង​គ្រោះ​មក​អង្គុយ​ផឹកស្រា​បៀ​ជាមួយ​បងប្អូន​របស់​ខ្លួន​នៅ​លើ​គ្រែ​ក្រោយ​ផ្ទះ​ម្ដាយ ដោយ​ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជន​រង​គ្រោះ​ក៏​ដើរទៅ​ដេញ​ជន​រង​គ្រោះ​ចេញ​ មិន​ឲ្យ​ផឹកស្រា​​នៅ​កន្លែង​នោះ​ទេ ។

តាម​ប្រភពដដែលបាន​បន្ត​ថា ដោយសារ​ជនសង្ស័យ​ដេញ តែ​ជន​រង​គ្រោះ​មិន​ព្រម​ចេញ ទើប​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​ទុក​លើ​គ្រែ​នោះ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​កាំបិត​ បណ្តាល​ឱ្យ​រងរបួសធ្ងន់​តែម្តង​ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​កាប់​ជន​រង​គ្រោះ​ចំនួន២​កាំបិតប៉័ងតោ​មែន ដោយសារ​ខ្លួន​ប្រច័ណ្ឌ​ប្រពន្ធ​ ។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ