ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចាស់​! យក​ប្លា​កដៃ​មក​បញ្ចាំ មាន​ទាំង​​បង្កាន់ដៃ​ទៀត តែ​ម្ចាស់​ហាង​ជាន់​កែង​​ជាប់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ខាង​យក​របស់​កាឡៃ​ទៅ​ដាក់បញ្ចាំ​ជា​ច្រើន​លើក ពេល​នេះ​អស់លក្ខណ៍​ហើយ ដោយ​ត្រូវ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ក្របួច​ជាប់ បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​ប្លា​កដៃ​កាឡៃ​មក​ដាក់បញ្ចាំ​នៅ​ក្រុង​តា​ខ្មៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ខាង​យក​របស់​កាឡៃ​ទៅ​ដាក់បញ្ចាំ​ជា​ច្រើន​លើក ពេល​នេះ​អស់លក្ខណ៍​ហើយ ដោយ​ត្រូវ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ក្របួច​ជាប់ បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​ប្លា​កដៃ​កាឡៃ​មក​ដាក់បញ្ចាំ​នៅ​ក្រុង​តា​ខ្មៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៤០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំណុច​ហាង​យីហោ «​ពិសិដ្ឋ​» ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ ចំណែក​ជនសង្ស័យ​២​នាក់ ទី​១​ឈ្មោះ ឈុ​ន ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ មុខរបរ​មិន​ពិត​បាក​ដ និង​ទី​២ ឈ្មោះ ឡេ​ង បូ​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​សិស្ស​ថ្នាក់​ទី​៨​។

បើ​តាម​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​លក់​នៅ​ក្នុង​ហាង​ដូច​សព្វដង ស្រាប់តែ​មាន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ដោយ​យក​ប្លា​កដៃ​កាឡៃ​១​ខ្សែ ព្រមទាំង​បង្កាន់ដៃ​ទិញ​លក់​ខ្សែដៃ​១​សន្លឹក ដាក់​តំលៃ​៥៩៥​ដុល្លារ មក​ដាក់បញ្ចាំ​នៅ​ហាង​របស់​ជន​រង​គ្រោះ​ចំនួន​៤០០​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ជន​រង​គ្រោះ​ធ្លាប់​ចាញ់បោក​គេ​ចំនួន​៤​ដង​មក​ហើយ ទើប​លើក​នេះ​យក​ប្លា​កដៃ​នោះ​មក​ឆា​មមើ​ល ក៏​ស្រាប់តែ​ឃើញ​ថា​ជា​ប្លា​កដៃ​កាឡៃ រួច​ក៏​ឃាត់ខ្លួន​ជន​សង្ស័យ​សទាំង​២​នាក់ ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​តា​ខ្មៅ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ប្លា​កដៃ​ខាងលើ​មក​ដាក់បញ្ចាំ​ឱ្យ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ចំនួន​៤​ដង គឺ​នៅ​ផ្សារ​ខេត្តកំពង់ស្ពឺ បាន​២​ដង នៅ​ផ្សារ​តា​ខ្មៅ បាន​១​ដង និង​លើក​ចុង​ក្រោយ​នេះ ក៏​ត្រូវ​ម្ចាស់​ហាង​ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​តែ​បន្ត​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បា​ប់ងហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ