ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​វិធានការ​ដុត​កម្ទេចឡានចោល​ក្រោយ​ម្ចាស់​​​​និង​ម្ចាស់​ឈើ​ខ្លះ​ត្រូវ​​​ឃុំ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​សាំ​យ៉ុ​ង​យ៉ាង​ហោច​៥​គ្រឿង ​ដែល​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​អះ​អាង​ថា សុ​ទ្ធសឹង​ជា​រថយន្ត​ប្រមូល​បាន​ពី​ការ​ចាប់​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ន​ឈើ​ខុសច្បាប់​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​សម្រេច​ធ្វើការ​ដុត​កម្ទេច​ចោល​ទាំងស្រុង​។ មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួលនិយាយ​ថា រថយន្ត​៥​គ្រឿង​ជា​វត្ថុ​តាង​សម្រាប់​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ត្រូវ​បាន​ប្រមូល​មក​ធ្វើការ​ដុត​កម្ទេច​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ខណៈមាន​មនុស្ស​៩​នាក់​ដែល​ជា​ម្ចាស់​រថយន្ត​និង​ជា​ម្ចាស់​ឈើ​ត្រូវ​បាន​ឃាត់ខ្លួន​និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​កាលពី​ថ្ងៃ​ចុងខែ​តុលា​មុន​នេះ​។ សូម​រំលឹក​ថា…

ខេត្តក្រចេះ ៖ រថយន្ត​សាំ​យ៉ុ​ង​យ៉ាង​ហោច​៥​គ្រឿង ​ដែល​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​អះ​អាង​ថា សុ​ទ្ធសឹង​ជា​រថយន្ត​ប្រមូល​បាន​ពី​ការ​ចាប់​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ន​ឈើ​ខុសច្បាប់​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​សម្រេច​ធ្វើការ​ដុត​កម្ទេច​ចោល​ទាំងស្រុង​។ មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួលនិយាយ​ថា រថយន្ត​៥​គ្រឿង​ជា​វត្ថុ​តាង​សម្រាប់​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ត្រូវ​បាន​ប្រមូល​មក​ធ្វើការ​ដុត​កម្ទេច​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ខណៈមាន​មនុស្ស​៩​នាក់​ដែល​ជា​ម្ចាស់​រថយន្ត​និង​ជា​ម្ចាស់​ឈើ​ត្រូវ​បាន​ឃាត់ខ្លួន​និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​កាលពី​ថ្ងៃ​ចុងខែ​តុលា​មុន​នេះ​។

សូម​រំលឹក​ថា មនុស្ស​៩​នាក់​សុ​ទ្ធ​សឹងតែ​មាន​ទីលំនៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ។ ពួក​គេ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល​ចុះ​ធ្វើការ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ក្នុង​សកម្មភាព​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ស្ថិត​ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​នោះ​ក៏​មាន​រថយន្ត​ដឹកឈើ​ប្រភេទ​សាំ​យ៉ុ​ង​មាន​ផ្ទុក​ឈើ​អា​ឡាំង​ជ្រុង​ប្រភេទ​ឈើ​លេខ​មួយ​ពេញ​ប្រៀប​ពេញ​ក្នុង​រថយន្ត​ទាំង​ចំនួន​៥​គ្រឿង​ក៏​ត្រូវធ្វើ​ា​ការ​រឹបអូស​ផង​ដែរ​។

បើ​តាម​សេចក្តីរាយការណ៍​និយាយ​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ទាំង​៩​នាក់​នេះ​សុ​ទ្ឋ​សឹង​ជា មុខសញ្ញា​ក្នុង​សកម្មភាព​ដឹកឈើ​ខុសច្បាប់​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​ក្នុង​រយះ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្រោយ​សកម្មភាព​ដឹកឈើ​ដែល​បង្ក​ឡើង​ពី​ក្រុម​ជន​ទាំងនេះ​យ៉ាង​អនាធិប្បតេយ្យ​ពាសពេញ​ផ្លូវជាតិ កន្លង​មក​សមត្ថ​ក៏​ធ្លាប់​មាន​វិធានការ​បង្ក្រាប​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ទាំង​អស់នេះ​ផង​ដែរ​។ តែ​ពួក​គេ​នៅ​តែ​មិន​រាងចាល និង​ថែម​ទាំង​មក​បង្ក​ការ​តវ៉ា​បង្ក​ហឹ​ង្សា​ដើម្បី​រំដោះ​ឡាន​ដឹកឈើ​របស់​ពួ​គ​គេ​ពី​សមត្ថកិច្ច​យក​ត្រឡប់​ទៅ​វិញ​។

មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចាប់ខ្លួន​និង​បន្ត​នី​តី​វិធី​លើ​មនុស្ស​ទាំង​ចំនួន​៩​នាក់ សុ​ទ្ឋ​សឹង​ជា​ម្ចាស់​ឈើ​ខុសច្បាប់​និង​ម្ចាស់​ឡាន​។ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ការ​ដុត​កម្ទេច​វត្ថុ​តាង​បទល្មើស​លើ​រថយន្ត​ទាំង​៥​គ្រឿង​នេះ​ចោល​ក្រោយ​សកម្មភាព​បង្ក្រាប​បាន​រយៈ​ពេល​ជិត​១០​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ