ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរង​ក្រុង​បាត់ដំបង​កំពុង​ភ្នែក​.​ស ក្រោយ​អតីត​ភរិយា​ប្ដឹង​ពី​បទ​គំរាម​​ផ្តាច់​ជីវិត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​អធិការរង​ក្រុង​បាត់ដំបង មួយ​រូប​ត្រូវ​អតីត​ភរិយា​ដែល​លែងលះ​គ្នា​៣​ឆ្នាំទៅ​ហើយ​នោះ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដើម្បី​ឲ្យ​សមត្ថ​កិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទប្រកាន់​លោក​អធិការរង​ក្រុង​រូប​នេះ​ថា «​បាន​ព្យាយាម​គំរាម​ស​ម្លា​.​ប់​ញឹកញាប់ និង​ប្រើ​ហិង្សា​»​។ ប៉ុន្តែ​ពេល​នេះ…

ខេត្តបាត់ដំបង ៖ លោក​អធិការរង​ក្រុង​បាត់ដំបង មួយ​រូប​ត្រូវ​អតីត​ភរិយា​ដែល​លែងលះ​គ្នា​៣​ឆ្នាំទៅ​ហើយ​នោះ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដើម្បី​ឲ្យ​សមត្ថ​កិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទប្រកាន់​លោក​អធិការរង​ក្រុង​រូប​នេះ​ថា «​បាន​ព្យាយាម​គំរាម​ស​ម្លា​.​ប់​ញឹកញាប់ និង​ប្រើ​ហិង្សា​»​។ ប៉ុន្តែ​ពេល​នេះ លោក​អធិការរង​រូប​នេះ​បាន​និង​កំពុង​សុំ​អន្តរាគមន៍​ពី​មេ​កើយ​របស់​ខ្លួន ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ចប់រឿង​ក្រៅ​ផ្លូវច្បាប់​។

ភាគី​ដើមបណ្ដឹង អ្នកស្រី សុខ សោភ័ណ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា​ថា គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កាលពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០២០ ដើម្បី​ប្ដឹង​លោក កាយ វណ្ណ​ធី អធិការរង​ក្រុង​បាត់ដំបង ដែល​ធ្លាប់​ជា​អតីត​ស្វាមី​កាលពី​៣​ឆ្នាំ​មុន​។

អ្នកស្រី​បាន​រំលឹក​ពី​ដំណើររឿង​ថា គាត់ និង​លោក កាយ វណ្ណ​ធី ធ្លាប់​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់ មាន​កូន​៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។ ក្រោយមក​ប្ដី​ប្រពន្ធ គាត់​បាន​ចែកផ្លូវ​គ្នា​ជ្រះស្រឡះ​តាម​ផ្លូវ​តុលា​ការ រហូត​ដល់​ពេល​នេះ សាលក្រម​លែងលះ​បាន​ចូល​ជា​ស្ថាពរ​ចំនួន​៣​ឆ្នាំ​ហើយ​។

គាត់​និយាយ​ថា សាលក្រម​បាន​សម្រេច​ប្រគល់​ផ្ទះសម្បែង​មក​ឲ្យ​គាត់ និង​ទទួល​ថែទាំ​កូន​ទាំង​៣ រីឯ​ឈ្មោះ កាយ វណ្ណ​ធី មាន​សិទ្ធិ​ត្រឹមតែ​ចេញចូល​មើល​កូន និង មាន​ភារកិច្ច​ផ្ដល់​អាហារកិច្ច​ដល់​កូន​ៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឈ្មោះ កាយ វណ្ណ​ធី នេះ បាន​បំពាន​សាលក្រម​យ៉ាងធ្ងន់ធ្ងរ និង​បំពាន​ទៅ​លើ​រូប​គាត់ និង​កូន​ៗ​។ ជន​នេះ​តែងតែ​ចូល​ទៅ​បង្កជម្លោះ​ជាមួយ​គាត់ គំរាម​បាញ់​ស​ម្លា​.​ប់​គាត់​ជា​ញឹកញាប់ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​គាត់ និង ប្រើ​ហិង្សា​ទៅ​លើ​កូនស្រី​ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ទៀត​។

អ្នកស្រី សុខ សោភ័ណ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​អធិការរង​ក្រុង​នោះ នៅ​មិន​ជ្រះ​ស្រឡះ​ជាមួយ​គាត់ តែង​ទៅ​បង្កជម្លោះ​ប្រើ​ហិង្សា​លើ​កូន និង​គំរាម​បាញ់​ស​ម្លា​.​ប់​គាត់​បន្តបន្ទាប់​បែប​នេះ ដោយសារ​តែ​អតីត​ស្វាមី​រូប​នេះ ចង់​សុំ​ផ្អែមល្ហែម​ជានា​ជាមួយ​គាត់​វិញ តែ​គាត់​មិន​ព្រម ហើយ​ជន​នេះ​ថែម​ទាំង​ចោទ​គាត់​ថា កំពុង​ទំនាក់ទំនង​ជាមួយ​ប្រុស​ថ្មី​ទៀត​ផង​។ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជន​នេះ​បាន​បង្កជម្លោះ និង​គំរាម​ស​ម្លា​.​ប់​គាត់​ញឹកញាប់​ពេក ទើប​គាត់​សម្រេច​ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក កោ ស៊ុន​កាំ​ង បាន​បំភ្លឺ​រឿង​នេះ ប្រាប់​កោះ​សន្តិ​ភាព​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ថា ការិយាល័យ​របស់​លោក​ពិតជា​បាន​ទទួល​បណ្ដឹង​ស្ត្រី​រង​គ្រោះ​ខាង​លើ​មែន​។ លោក​កោ ស៊ុន​កាំ​ង បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​លោក​កាយ វណ្ណ​ធី អធិការរង​ក្រុង​បាត់ដំបង ( អតីត​ស្វាមី​) ដោយ​ចោទ​ថា លោក​អធិការរង​រូប​នេះ បាន​គំរាម​ស​ម្លា​.​ប់ និង​ប្រើ​ហិង្សា​។ ប៉ុន្តែ​ក្រោយ​ទទួល​បណ្ដឹង ការិយាល័យ​របស់​លោក​មិន​ទាន់​បាន​ចាត់​ការ​តាម​នីតិវិធី​នៅឡើយ​ទេ តែ​បាន​បញ្ជូន​បណ្ដឹង​នោះ​បន្ត​ទៅ​កាន់​ការិយាល័យ​បុគ្គលិក ដើម្បី​ដោះស្រាយ តាម​គោលការណ៍​របស់​លោកស្នងការ​ខេត្ត​។

ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការ​ខេត្ត លោក វេ គឹ​ម​ស៊ី​ម បាន​ប្រាប់​ដែរ​ថា ជា​គោល​ការណ៍​លោកស្នងការ បាន​ប្រគល់​សំណុំរឿង​នេះ ឲ្យ​ទៅ​លោក​អធិការ​ក្រុង ជួយ​សម្របសម្រួល​រវាង​ភាគី​ទាំង​២​សិន​។ ប៉ុន្តែ​បើ​សម្របសម្រួល​ចប់ លោក​នឹង​អញ្ជើញលោក​អធិការរង​ក្រុង​រូប​នេះ មក​សាកសួរ​បន្ត​តាម​វិន័យ​របស់​កងកម្លាំង​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក កាយ វណ្ណ​ធី អធិការរង​ក្រុង ដែល​ត្រូវ​អតីត​ភរិយា​ប្ដឹង​នោះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា ពេល​នេះ លោក​កាយ វណ្ណ​ធី កំពុង​សុំ​ជំនួយ​ពី​មេ​កើយ​របស់​ខ្លួន ដើម្បី​ជួយ​សម្របសម្រួល​បញ្ចប់រឿង​ក្រៅ​ផ្លូវច្បាប់​។

ដោយឡែក លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ដដែល​ៗ​ប្រាប់​កោះសន្តិភាព​យ៉ាង​ខ្លី​ថា លោក​បាន​ហៅ​ភាគី​មក​សម្របសម្រួល​បញ្ចប់រឿង​ហើយ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ឆ្លើយ​តប​របស់​លោក​អធិការ​ក្រុង អ្នកស្រី សុខ សោភ័ណ (​ដើមបណ្ដឹង​) បាន​បញ្ជាក់​ថា គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ តុលា​នេះ មិន​ទាន់​មាន​មន្ត្រី​រូប​ណា​ហៅ​គាត់​ទៅ​សាកសួរ ក្រៅ​តែ​ពី​ថ្ងៃ​ទៅ​ដាក់​ពាក្យបណ្ដឹង​ដំបូង​ទេ​។

អ្នកស្រី សុខ សោភ័ណ បាន​និយាយ​ដោយ​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ខ្លាច​បំផុត គឺ​ការ​គំរាម​បាញ់​ស​ម្លា​.​ប់ ដែល​លោក កាយ វណ្ណ​ធី បាន​គំរាម​អ្នកស្រី​ម្ដង​ហើយ​ម្ដងទៀត​ដដែល ពេល​ជន​នេះ​ទៅ​បង្ក​ជម្លោះ​ដល់​ផ្ទះ​គាត់​ម្ដង​ៗ​។ ជា​ពិសេស​ពេល ជន​នេះ​ផឹក​ស្រវឹង​ជោកជាំ​។ ជាមួយនឹង​ក្ដី​បារម្ភ​នេះ ជាដំបូង​អ្នកស្រី ចង់​ឲ្យ​សមត្ថកិច្ច​ហៅ​ឈ្មោះ កាយ វណ្ណ​ធី ទៅ​សាកសួរ​នាំ​ពី​រឿង​កាំភ្លើង​។ ព្រោះ​កន្លង​ទៅ អ្នកស្រី​ធ្លាប់​ដឹង​ថា ឈ្មោះ វណ្ណ​ធី នេះ មាន​កាំភ្លើងខ្លី​ជាប់​ខ្លួន​។ ដូច្នេះ​អ្នកស្រី​ចង់​ឲ្យ​សមត្ថ​កិច្ច​ដក​កាំភ្លើង​ពី​ឈ្មោះ កាយ វណ្ណ​ធី ជា​បណ្ដោះអាសន្ន​សិន ចៀសវាង​ខ្លាច​មាន​បញ្ហា​កើត​ឡើង​ធ្ងន់ធ្ងរ​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ