ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​មួយ​ចំនួន​ដែល​មនុស្ស​ជោគ​ជ័យ មិន​ធ្វើ​ជា​ដាច់ខាត

3 ឆ្នាំ មុន

ប្រសិនបើ​អ្នក​តាមដាន​ការ​រស់នៅ និង​សិក្សា​ពី​ផ្នត់គំនិត​របស់​បុគ្គល​ជោគជ័យ​ជុំវិញ​ពិភពលោក អ្នក​នឹង​ប្រទះ​ឃើញ​ថា អ្នក​ទាំងនេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​គ្រប់​សព្វ​បែបយ៉ាង​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​គ្រាន់តែ​ជា​មនុស្ស​ដែល​ដឹង​ថា ពួក​គេ​មិន​ចាំបាច់​ត្រូវធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​មនុស្ស​គ្រប់​រូប​ឡើយ​។ ពួក​គេ​ចំណាយ​ពេលវេលា និង​កម្លាំង​លើ​អ្វី​ដែល​មាន​សារៈ​សំខាន់​​សម្រាប់​ពួក​គេ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ…

ប្រសិនបើ​អ្នក​តាមដាន​ការ​រស់នៅ និង​សិក្សា​ពី​ផ្នត់គំនិត​របស់​បុគ្គល​ជោគជ័យ​ជុំវិញ​ពិភពលោក អ្នក​នឹង​ប្រទះ​ឃើញ​ថា អ្នក​ទាំងនេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​គ្រប់​សព្វ​បែបយ៉ាង​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​គ្រាន់តែ​ជា​មនុស្ស​ដែល​ដឹង​ថា ពួក​គេ​មិន​ចាំបាច់​ត្រូវធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​មនុស្ស​គ្រប់​រូប​ឡើយ​។ ពួក​គេ​ចំណាយ​ពេលវេលា និង​កម្លាំង​លើ​អ្វី​ដែល​មាន​សារៈ​សំខាន់​​សម្រាប់​ពួក​គេ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ពួក​គេ​បដិសេធ​នឹង​ការងារ​ដែល​អាច​បង្ក​ជា​ការ​រំខាន​ដល់​ពួក​គេ​ក្នុង​ការ​សម្រេច​គោលដៅ​ធំ​ៗ​។ ក្រៅពី​នេះ​ហើយ ខាងក្រោម​គឺជា​អ្វី​ដែល​ពួក​គេ​មិន​ធ្វើ​ជា​ដាច់ខាត​៖

១. ព្រួយបារម្ភ​ពី​ការ​គិត​របស់​អ្នក​ដទៃ
ការ​ព្រួយបារម្ភ​ពី​ការ​គិត​របស់​អ្នក​ដទៃ និង​ការ​ខ្លាច​ការ​វាយតម្លៃ​របស់​អ្នក​ដទៃ​នឹង​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​ជីវិត​របស់​អ្នក​មិន​ថា​ជា​ការ​ស្លៀកពាក់​របស់​អ្នក ឬ​ការ​បង្រៀន​កូន​ៗ​របស់​អ្នក​ឡើយ​។ វា​នឹង​បង្ក​ឲ្យ​អ្នក​ព្យាយាម​ជៀសវាង​ការ​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​ខ្ពស់ ឬ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​និង​រិះគន់​អ្នក​ជាដើម​។

មនុស្ស​ដែល​ជោគជ័យ​ដឹង​ថា វា​មិនមែន​ជា​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយចិត្ត​ទេ​។ ពួក​គេ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ហើយ​ពួក​គេ​ធានា​ថា ការងារ​ដែល​សំខាន់​សម្រាប់​ពួក​គេ​ស្រប​ទៅ​នឹង​គោលការណ៍​ដែល​ពួក​គេ​មាន​ក្នុង​ជីវិត​ផង​ដែរ​។

២. ការ​ស្តីបន្ទោស​ខ្លួនឯង ៖
បុគ្គល​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​សម្រាប់​រាល់​សកម្មភាព​ទាំងអស់​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ស្តីបន្ទោស​ខ្លួនឯង​សម្រាប់​កំហុសឆ្គង​ឡើយ ព្រោះ​ពួក​គេ​ដឹង​ថា​ការ​ធ្វើ​ដូច្នេះ​មិន​មាន​​ប្រសិទ្ធភាព​ទេ​។ ផ្ទុយ​មក​វិញ ការ​អត់ឱន​ឲ្យ​ខ្លួនឯង​ជា​កត្តា​សំខាន់​ក្នុង​ការ​រៀន​ពី​កំហុសឆ្គង​។

៣. ការ​ចាត់​ទុក​ខ្លួន​ជា​ជន​រង​គ្រោះ
មនុស្ស​មិន​អាច​ជៀសវាង​ការ​បរាជ័យ ឬ​ការ​ឈឺចាប់​បាន​ទេ ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ​មិន​អនុញ្ញាត​ឲ្យ​ខ្លួនឯង​អស់សង្ឃឹម​ឡើយ​។ ពួក​គេ​មិន​ចាត់​ទុក​ខ្លួន​ជា​ជន​រង​គ្រោះ ឬ​ព្យាយាម​យក​ស្រា ឬ​ការ​សប្បាយ​ដើម្បី​បំភ្លេច​នូវ​ទុក្ខ​កង្វល់​ឡើយ​។ ពួក​គេ​សុខចិត្ត​ចំណាយ​ពេលវេលា និង​កម្លាំង​លើ​ការ​រក​ដំណោះស្រាយ​ច្រើន​ជាង​។

៤. រអ៊ូរទាំ​ដាក់​មនុស្ស​ដែល​មិន​អាច​ជួយ​ដល់​ពួក​គេ​បាន
ការ​រអ៊ូរទាំ​ពី​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬ​ស្ថាន​ការ​ណាមួយ​ដែល​អ្នក​គិត​ថា​មិន​យុត្តិធម៌​អាច​ជួយ​ឲ្យ​អ្នក​ធូរចិត្ត​បន្តិច​បាន​ពិតមែន ប៉ុន្តែ​វា​មិន​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​លើស​ពី​នេះ​ឡើយ​។ ប្រសិនបើ​អ្នកមាន​ចិត្ត​ចង់​ដោះស្រាយ​បញ្ហា​ពិតប្រាកដ អ្នក​គួរតែ​លើក​បញ្ហា​ទៅ​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​ជួយ​អ្នក​វិញ​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ businessinsider

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ