ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ធ្វើ​ឱ្យ​មនុស្ស​៧​នាក់​ជួប​គ្រោះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​កំពង់​សិលា ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​សាំ​យ៉ុ​ង និង​រថយន្ត​ឡិច​ស៊ី​ស បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ចំនួន​៧​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​12​ថ្ងៃត្រង់ នា​ថ្ងៃ​30 ខែតុលា…

ស្រុក​កំពង់​សិលា ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​សាំ​យ៉ុ​ង និង​រថយន្ត​ឡិច​ស៊ី​ស បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ចំនួន​៧​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​12​ថ្ងៃត្រង់ នា​ថ្ងៃ​30 ខែតុលា ឆ្នាំ​2020 នៅ​តាម​ផ្លូវជាតិ​លេខ​4 នៅ​ចន្លោះ KM 131-132 ស្ថិត​ក្នុង​ឃុំ​ចំកា​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា គ្រោះថ្នាក់​រា​ចរណ៍​ខាងលើ​កើតឡើង រវាង​រថយន្ត​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ 2AC 2541 មាន​ទិស​ដៅ​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ យ៉ិ​ន យ៉ី អាយុ​33​ឆ្នាំ រស់នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ប៉ះ​ជាមួយនឹង​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2F 2463 ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ សេង ភុ​ន ភេទ​ប្រុស អាយុ​45​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​7​នាក់​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំងអស់​ខាងលើ មាន​៖
1-​ឈ្មោះ យិ​ន សុខ​លេង ភេទ​ស្រី អាយុ​8​ឆ្នាំ រង​របួស​ដៃ​ឆ្វេង​,
2-​ឈ្មោះ ផុ​ន សៀ​ហៃ ភេទ​ប្រុស អាយុ​11​ឆ្នាំ រង​របួស​ជើង បែក​ជង្គង់​ខាងឆ្វេង​,
3-​ឈ្មោះ អ៊ូច ស្រី​នឿ​ន ភេទ​ស្រី អាយុ​36​ឆ្នាំ រង​របួស​ជើង​ស្តាំ​,
4.​ឈ្មោះ ទ្រី សូ​ង ភេទ​ប្រុស​អាយុ​65​ឆ្នាំ រង​របួស​បាក់ជើង​ឆ្វេង និង​ក្បាល​ផ្នែក​ខាង​មុខ​,
5.​ឈ្មោះ អ៊ូច ស្រី​មុំ ភេទ​ស្រី អាយុ​27​ឆ្នាំ រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​,
6.​ឈ្មោះ សុង​រស្មី ភេទ​ស្រី អាយុ​21​ឆ្នាំ រង​របួស​ជើង​ខាងស្តាំ​,
7.​ឈ្មោះ ពិ​សិទ្ធ ប​ញ្ញ៉ា ភេទ​ប្រុស អាយុ​12​ឆ្នាំ របួស​ជើង​ខាងឆ្វេង​។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​រង​របួស​ទាំងអស់​ខាងលើ ស្ថិត​នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ចំណែក​អ្នក​បើក​ទាំង​២​នាក់​មិន​មាន​របួស​នោះ​ទេ​។ បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ត្រូវ​បាន​នគរ​បា​ជំនាញ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​កំពង់​សីលា ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ