ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​រីក​រាល​ដើរ​លេង​អុំទូក ខុស​ប្លែក​​តែ​មួយ​ក្រុម​នេះ​ផ្តុំ​គ្នា​សប្បាយ​រឿង​បទ​ល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៣០​កញ្ចប់​តូច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៣០​កញ្ចប់​តូច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ខណៈ​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​សេព​គ្រឿងញៀន នៅ​សាលាឆទាន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​យុវជន​១​ក្រុម​ដែល​ជា​មុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កំពុង​តែ​ប្រព្រឹត្ត​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​សាលាឆទាន ស្ថិត​ក្នុងភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

សមត្ថកិច្ច​បន្ត​ថា ដោយ​បានការ​អនុញ្ញាតិ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​ជាមួយ​ជំនាញ​នគរបាល​ស្រុក​ស្រី​សន្ធរ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ដំបូក ដឹកនាំ​ដោយ​លោកស្នងការ​រង បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ដោយ​ប្រើ​វិធាន​រដ្ឋបាល​ចំហរ​។

សមត្ថកិច្ច​បន្ត​ថា ជា​លទ្ធផល​ទទួល​បាន​ជោគជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០ នាក់ ក្នុង​នោះ​មាន ៖

១-​ឈ្មោះ ហុង គ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

២-​ឈ្មោះ ប៉ិច ពើក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

៣-​ឈ្មោះ កុសល ឆេ​ង​ហាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

៤-​ឈ្មោះ រ៉េ​ត ឆុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

៥-​ឈ្មោះ ពៅ ភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​អំពិល ឃុំ​ខ្នារ​ស ស្រុក​ស្រី​សន្ធរ​។

៦-​ឈ្មោះ អែម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

៧-​ឈ្មោះ ប៉ា​ង សុផល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

៨-​ឈ្មោះ សុខ វាស្នា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​សំអាងការ មាន​ទីលំនៅ​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ។

៩-​ឈ្មោះ ខាន់ សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​តា​ម៉ឺន ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ។

១០-​ឈ្មោះ ធី វី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ត្បូង ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៣០​កញ្ចប់​, ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង​, ជញ្ជីង​អេ​ឡិច​ត្រូ​និក​១​គ្រឿង និង​ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ