ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទឹកជំនន់​ស្រក់​អស់ ត្រូវ​ខិតខំ​ដាំ​ដុះ​​បន្លែ​ផ្សេង​ៗ​ដើម្បី​លើកកម្ពស់​សេដ្ឋ​កិច្ច​​គ្រួសារ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា បាន​នាំ​យក​អំណោយ សប្បុរស​ជន មាន​ជា​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់…

ខេត្តបន្ទាយមានជ័យ ៖ លោក ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា បាន​នាំ​យក​អំណោយ សប្បុរស​ជន មាន​ជា​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់ ចែក​ជូន​ដល់​បងប្អូន​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ទឹកជំនន់​ចំនួន​១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី​។

ក្នុង​នោះ​ក៏​មានការ​អមដំណើរ​ដោយ​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ស្រុក លោក អ៊ិ​ន ជំនោរ ប្រធាន​អង្គរការ កម្ពុជា​នៃ​ក្តី​សង្ឃឹម និង​ភរិយា​លោកស្រី ស៊ន គី​ម (​ម្ចាស់​ជំនួយ​) ក្រុមការងារ​យុវជន សស​យក​ស្រុក អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​។

លោក ឈើ​យ ចាន់​ណា សមាជិក​ព្រឹទ្ធសភា ក៏​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​យ៉ា​សស្រាក់សស្រាំ​ចុះ​ជួប​ជាមួយ​បងប្អូន​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​នាំ​យក​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ដោយ​ផ្ទាល់​។ ដែល​នេះ​ពិតជា​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ ហើយ​ក៏​មិន​ដែល​រត់​ចោល​បងប្អូន​ពលរដ្ឋ​ម្តងណា​ឡើយ ពោល​គឺ​ពេល​មានទុក្ខ​សម្តេច​​លោក​តែង​ចាត់​ក្រុមការងារ​ចុះ​ទៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​បងប្អូន​ភ្លាម​ៗ មិន​ឲ្យ​បងប្អូន​រង​ទុក្ខវេទនា​ឡើយ​។

មួយវិញទៀត ក្រោយ​ទឹកជំនន់​ស្រក់​អស់ លោក ឈើ​យ ចាន់​ណា ក៏​បាន​ជម្រុញ​ដល់​បងប្អូន​ពលរដ្ឋ ត្រូវ​ខិតខំ​ដាំ​ដុះ​បន្លែបង្ការ​ផ្សេង​ៗ ក្នុង​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូច​ជា​បំពេញតម្រូវការ​ទីផ្សារ​ជាដើម​។

ទន្ទឹម​នឹង​នោះ ឯកឧត្ដម សមាជិក​ព្រឹទ្ធសភា ក៏​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ពលរដ្ឋ សូម​ថែរក្សា​សុខភាព បើ​ទោះបី​ទឹកជំនន់​នា​ពេល​នេះ បាន​ស្រក​ចុះ​យ៉ាង​ក៏​ដោយ ក៏​កុំ​ភ្លេច​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​របស់​បងប្អូន ដោយ​ក្នុង​កំឡុង​ទឹកជំនន់​បាន​វាយប្រហារ​ខេត្តបន្ទាយមានជ័យ រហូត​មក​ទល់​ពេល​នេះ​មាន​ករណី​លង់ទឹក​សរុប​ចំនួន​២៧​ករណី​ហើយ ចឹ​ង​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ ចំពោះ​អំណោយ​ដែល​ចែក​ជូន​ពលរដ្ឋ​ទាំង​១០០​គ្រួសារ​រួម​មាន ៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២០​គីឡូក្រាម មុង​១ កំសៀវ​ទឹក​១ កន្ទេល​១ ធុង​១ ទឹក​ស៊ី​អ៉ី​វ​១​យួរ និង​ទឹកត្រី​១​យួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ