ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​អ្វី​​ម៉្លេះ​! កំពុង​តែ​ស្តាប់ធម៌​ក្នុង​វត្ត បែរជា​ក្មេង​ៗ​រត់​មក​ប្រាប់​ដំណឹង​ចៅ​ជួប​គ្រោះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ បាន​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ជីដូន​នាំ​ទៅ​ស្តាប់ធម៌​ក្នុង​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ បាន​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ជីដូន​នាំ​ទៅ​ស្តាប់ធម៌​ក្នុង​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ចំណែក​ឪពុក​ម្តាយ​ចេញ​ទៅ​ប្រកប​កិច្ច​ការងារ​រកស៊ី​នៅ​ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​រង​គ្រោះ​ខាងលើ​ឈ្មោះ អេ​ង គឹ​ម​លាង ភេទ​ប្រុស អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​មាន​ឪពុក​ឈ្មោះ ពៅ រ័​ត្ន អាយុ​៣៣​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ប៉ែន ជួន អាយុ​៣៤​ឆ្នាំ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

បើ​តាម​លោកយាយ​ឈ្មោះ ឈិ​ម ថែ​ន អាយុ​៧៤​ឆ្នាំ ជា​ជីដូន​ចៅ​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា នៅ​វេលា​រសៀល​ថ្ងៃ​ខាងលើ​នេះ គាត់​បាន​នាំ​ចៅប្រុស​ទៅ​ស្តាប់​ព្រះសង្ឃ​សូត្រធម៌​នៅ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះ​នេ​ត​ព្រះ ។ ហើយ​នៅ​ពេល​ទៅ​ដល់​វត្ត រូប​គាត់​ក៏​បាន​ឡើង​ទៅ​លើ​សាលាឆាន់ រួច​ទុក​ចៅ​រង​គ្រោះ​នៅ​រត់​លេង​ខាងក្រោម ជាមួយ​ក្មេង​ដទៃ​ទៀត ។

លោកយាយ​ក្មេង​ប្រុស​រង​គ្រោះ​បន្ត​ថា លុះដល់​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ក៏​មាន​ក្មេង​មួយ​ក្រុម​មិន​ស្គាល់ឈ្មោះ បាន​រត់​មក​ប្រាប់​គាត់​ថា «​ឃើញ​ឈ្មោះ គឹ​ម​លាង លង់ទឹក​ក្នុង​ស្រះ​លោក​ខាងកើត​ព្រះ​វិហារ​» ។ ពេល​ឮ​ដូច្នោះ គាត់​ជា​ជីដូន​ក៏​ប្រញាប់ប្រញាល់​ផ្តល់​ដំណឹង​ដល់​បងប្អូន និង​ពុទ្ធ​បរិ​ស​ទ្ធ រួម​ទាំង​ព្រះសង្ឃ​ក្នុង​វត្ត ទើប​មានការ​ភ្ញាក់ផ្អើល​ចេញ​ទៅ​ជួយ​សង្គ្រោះ ។

លោកយាយ​បន្ត​ថា ខណៈ​ពេល​នោះ​មានឈ្មោះ​ប៉ែន ជៀន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវជា​អ៊ំ​រង​គ្រោះ បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ ក៏​ស្រាប់តែ​រក​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ រួច​ក៏​បាន​ស្រង់​ជន​រង​គ្រោះ​ឡើង​លើគោក ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​បាត់បង់​អាយុជីវិត​ទៅ​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ