ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្ទេរតំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ ចូល​អាណត្តិ​ទី​១៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ផ្ទេរតំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ និង​ចូល​កាន់​តំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ក្រោម​អធិបតីភាព លោក​មេធាវី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​ផ្ទេរតំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ និង​ចូល​កាន់​តំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ក្រោម​អធិបតីភាព លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១២ និង​លោក​មេធាវី លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៣ នៅ​ទីស្នាក់ការ​គណៈមេធាវី ។

ក្នុង​នោះ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១២ បាន​ឡើង​ថ្លែង​សំណេះ​សំណាល ដើម្បី​បើក​កម្មវិធី​ផ្ទេរតំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ និង​ចូល​កាន់​តំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ។

ជា​កិច្ច​បន្ទាប់ លោក​មេធាវី ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការ​គណៈមេធាវី បាន​ឡើង​ថ្លែង​រាយ​ការណ៍​អំពី​រចនាសម្ព័ន្ធ សកម្មភាព​ការងារ​របស់​គណៈមេធាវី និង​លទ្ធផល​បោះ​ឆ្នោត​កន្លង​មក បន្ទាប់​ពី​ការ​ថ្លែង​រាយការណ៍​របស់​លោក​អគ្គលេខាធិការ លោក លោកស្រី នាយក​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មេធាវី និង​ប្រធាន​នាយកដ្ឋាន​នីមួយ​ៗ និង​តំណាង​ប្រតិភូ ក៏​បាន​ឡើង​រាយ​ការណ៍​អំពី​សកម្មភាព​ការងារ បញ្ហា​ប្រឈម និង​ទិស​ដៅ​ការងារ​ត្រូវ​អនុវត្ត​បន្ត​ផង​ដែរ​។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​នេះ លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១២ ក៏​បាន​ផ្ទេរតំណែង និង​ប្រគល់​បញ្ជីសារពើភ័ណ្ឌ ជូន​ដល់​លោក​មេធាវី លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៣ ដើម្បី​អនុវត្ត ដឹកនាំ និង​កាច់ចង្កូត​នាវា​គណៈមេធាវី​បន្ត​។

នៅ​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ ក៏​មាន​ពិធី​ប្រគល់ ប័ណ្ណសរសើរ ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់​នាយកដ្ឋាន ប្រធាន​ការិយាល័យ បុគ្គលិក បណ្តា​ប្រតិភូ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ចំពោះ​ការ​ខិត​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទកភាព​សម្រាប់​គណៈមេធាវី​។

អតីត​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១២ ក៏​បាន​យក​ឱកាស​នេះ មាន​ជា​មតិ​ផ្តាំផ្ញើ និង​ចង្អុល​បង្ហាញ​បទ​ពិសោធន៍​លើ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ ការងារ​ជំនួយ​ផ្នែក​ច្បាប់ ការងារ​ផ្សព្វផ្សាយ និង​ជា​ពិសេស ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សា ប្រធាន​ប្រតិភូ​នៅ​តាម​បណ្តា​ខេត្ត រាជធានី និង​បុគ្គលិក​គ្រប់​នាយកដ្ឋាន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​បំពេញការងារ​បាន​យ៉ាង​ល្អ​កន្លង​មក​។

ចុងបញ្ចប់​នៃ​កម្មវិធី លោក​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ក៏​បាន​ឡើង​ថ្លែង​សុន្ទរកថា​ថ្លែង​អំណរគុណ បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត ការ​ទទួល​អនុវត្ត​ការងារ​បន្ត​របស់​គណៈមេធាវី និង​បាន​បិទ​បញ្ចប់​កម្មវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ