ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​! បុរស​នេះ​ថា​ប្រព្រឹត្ត​លើក​ដំបូង តែ​សមត្ថកិច្ច​ថា​មុខសញ្ញា​ចាស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាតដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ខណៈ​សមត្ថ​ក​កិច្ច​ប្រទះ​ឃើញ​ពេល​កំពុង​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​១៣​មក​រា សង្កត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង…

ខេត្តបាតដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ខណៈ​សមត្ថ​ក​កិច្ច​ប្រទះ​ឃើញ​ពេល​កំពុង​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​១៣​មក​រា សង្កត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​បាន​ដកហូត​នូវ​ត្ថុ​តាង​មួយ​ចំនួន​ផង​។

អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ កែវ សំណាង ហៅ​ឆាង អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

លោក​បន្ត​ថា ជន​នេះ ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ចេញ​ល្បាត ហើយ​ក៏​ប្រទះ​ឃើញ​ខណៈ​ពេល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ក៏​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៤​ថង់ សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿង​ញៀន សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ថ្នាំ​ញៀន និង​វ​ត្តុ​តាង​នានា ដែល​សមត្ថកិច្ច​បាន​ដកហូត​នេះ ពិតជា​របស់​ខ្លួន​មែន​។ ហើយ​ជនសង្ស័យ​រូប​នេះ​បាន​អះអាង​ថា ខ្លួន​ទើបតែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ដែល​អះអាង​ថា ជន​នេះ​ជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ជូ​ញ​ដូរ​គ្រឿងញៀន​នេះ ហើយ​មន្ត្រី​ជំនាញ​ក៏​ធ្លាប់​តាមដាន​សកម្មភាព​ជន​នេះ​ដែរ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​លើក​ចុង​ក្រោយ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ជនសង្ស័យ មិន​បាន​សារភាព​ប្រាប់​ពី​ប្រភព​ដែល​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​យក​មក​លក់ដូរ​បន្ត​នោះ​ទេ តែ​បាន​សារភាព​ទទួលស្គាល់​វត្ថុ​តាង​នានា ដែល​មន្ត្រី​ជំនាញ​បាន​រឹបអូស​។

ទោះ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ