ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៤​នាក់​ជួប​គ្រោះ​នៅ​លើ​ផ្លូវ​កោង

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​រហូត​ដល់​ទៅ​៤​នាក់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព លុះ​មក​ដល់​ផ្លូវ​កោង​កាច់​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​សុវត្ថិភាព​ផ្លូវ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​រហូត​ដល់​ទៅ​៤​នាក់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព លុះ​មក​ដល់​ផ្លូវ​កោង​កាច់​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​សុវត្ថិភាព​ផ្លូវ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៥-២៦ ស្ថិត​ក្នុងភូមិ​ទួល​ព្រិច ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​។

បើ​តាម​ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់​វែ ង​បានឱ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ជិះ​មាន​គ្នា​រហូត​ទៅ​ដល់​៤​នាក់ ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​ក្នុង​ល្បឿន​លឿន​ទៀត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្លូវ​កោង​កាច់ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​សុវត្ថិភាព​ផ្លូវ បណ្តាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​ម្នាក់ និង​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​តែ​ម្តង​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈឹង ស្រី​ឃាន់ ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម សេរី​ឆ្នាំ​២០០៨ គ្មាន​ផ្លា​ក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចទៅ​កើត (​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត ១-​ឈ្មោះ ប៉ែន មនោ​រម្យ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង (​រង​របួសធ្ងន់​) ២-​ឈ្មោះ​សារី សៅ​នី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ (​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) និង​៣-​ឈ្មោះ ឃ​ន ចិ​ត្រា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង (​រង​របួសស្រាល​) ។

ប៉ូ​លី​សបាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ សាកសព​ស្ត្រី​វ័យក្មេង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ពិនិត្យ រួច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសា ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្លា​ត រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ