ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! នារី​​ក្បាល​ត្រងោល​ស្រស់​សោភា​​ក្លាយជា​រាជ​នី​លើក​មកុដ​ប្រចាំ​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​ព្រឹត្តិការណ៍​បវរកញ្ញា Miss South Africa 2020 បាន​សាង​ភាព​ភ្ញាក់ផ្អើល​ពេញទំហឹង ដោយសារ​តែ​នារី​កំពូល​សម្រស់​ប្រចាំឆ្នាំ​បាន​ទៅ​លើ​នាង Shudufhadzo Musida ដែល​មាន​ក្បាល​ត្រងោល…

ការ​ប្រកួត​ព្រឹត្តិការណ៍​បវរកញ្ញា Miss South Africa 2020 បាន​សាង​ភាព​ភ្ញាក់ផ្អើល​ពេញទំហឹង ដោយសារ​តែ​នារី​កំពូល​សម្រស់​ប្រចាំឆ្នាំ​បាន​ទៅ​លើ​នាង Shudufhadzo Musida ដែល​មាន​ក្បាល​ត្រងោល តែ​ឆ្នើម​មិនធម្មតា​។ ម្ល៉ោះហើយ​អ្នក​ណា​ៗ​ក៏​ចាប់អារម្មណ៍​ពេល​ម្ចាស់​មកុដ គឺ​នារី​ដែល​មហាជន​តាមដាន​មើល​ខ្លាំង​។

តាម​រយៈ​ការ​បង្ហាញ​នូវ​រូបសម្បត្តិ​របស់​ម្ចាស់​មកុដ​នេះ អាច​និយាយ​បាន​ថា នារី​ស្បែក​ខ្មៅ​នៅ​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង កំពុង​តែ​មានការ​លើកកម្ពស់ ហើយ​ភាព​ឆ្លាត​វៃ គឺ​ពូកែ​មិនធម្មតា​។ កញ្ញា​ដែល​ប៉ែង​ជើង​បរ​វរ​កញ្ញា​ផ្សេង​ទៀត​ឱ្យ​ចាញ់ គឺ​មើលទៅ​លើ​ដំណើរ ភាព​រហ័សរហួន និង​ភាព​ឆ្លាត​វៃ គឺ​នាង​មាន​ទាំង​ព្រម ពោល​គឺ​ចំណេះដឹង​នាង​គ្រប់គ្រាន់​សម្រាប់​តំណែង​ជា​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​២០២០​នេះ​។

នាង​បាន​ឆ្លើយ​សំណួរ​បាន​យ៉ាង​ប្រសើរ នៅ​ពេល​កញ្ញាឯក​មី​យូ​នី​វើ​ពិភពលោក​ចោទសួរ​ហើយ​ចាក់​ដោត​មហាជន នៅ​ពេល​ទស្សនា​។ យ៉ាងណា នេះ​ជា​ការ​បង្ហាញ​បទ​ពិសោធន៍​ថ្មី​មួយទៀត​ដល់ ស្រី​ស្អាត​កម្ពុជា​យើង​ឱ្យ​មាន​ភាព​ក្លាហាន​ឡើង ពេល​ប្រកួត​បវរកញ្ញា ហើយ​មានឱកាស​ឡើង​ឆាក​ពិភពលោក ឬ​អន្តរជាតិ បង្ហាញ​ទេព​កោសល្យ​ឱ្យ​បរទេស​បានដឹង​។

សម្រាប់​កម្ពុជា​ការ​ប្រកួត បវរកញ្ញា​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ៗ​ឡើង​នៅ​លើ​បណ្តាញ​​សង្គម​។ ក្នុង​នោះ​យើង​ក៏​ឃើញ មាន​នារី​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​រូប មក​បង្ហាញ​សមត្ថភាព និង​ភាព​ឆ្លាត​វៃ ហើយ​ក៏​ឃើញ​បេ​ក្ខ​នារី​ខ្មែរ​យើង​ក្លាហាន រីឯ​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ក៏​ប្រសើរ​ជា​លំដាប់​។ គេ​រំពឹង​ថា កម្ពុជា​នឹង​សម្បូរ​ស្រី​ស្អាត​ឆ្លាត​វៃ​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ