ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក ខេត្ត​មណ្ឌល​គិរី​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​​ច្រើន​កុះករ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​បុណ្យអុំទូក អរ​អំបុក និង​សំពះ​ព្រះ​ខែ គេ​សង្កេត​ឃើញ​ថា នៅ​ខេត្តមណ្ឌលគិរី មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត និង​ទស្សនា​នៅ​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ​។ នៅ​រសៀល​ថ្ងៃ​ទី​30…

ខេត្តមណ្ឌលគិរី ៖ នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​បុណ្យអុំទូក អរ​អំបុក និង​សំពះ​ព្រះ​ខែ គេ​សង្កេត​ឃើញ​ថា នៅ​ខេត្តមណ្ឌលគិរី មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត និង​ទស្សនា​នៅ​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ​។

នៅ​រសៀល​ថ្ងៃ​ទី​30 ខែតុលា ឆ្នាំ​២០២០ នៅ​រង្វង់​មូល​គោព្រៃ ដែល​ជា​និមិត្តរូប​នៅ​ខេត្តមណ្ឌល​គិរី ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​កុះករ​បាន​នាំ​គ្នា​មក​ឈប់​ថតរូប​ទុកជា​អនុស្សាវរីយ៍​នៅ​ក្នុង​ឱកាស​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ​។

ទន្ទឹម​នឹង​ភ្ញៀវ​ដែល​នាំ​គ្នា​ទៅ​ទស្សនា​នៅ​ខេត្ត​មណ្ឌល​គី​រី ក៏​សង្កេត​ឃើញ​នៅ​ចំណុច​រង្វង់​មូល​នេះ មាន​អាជ្ញាធរ ក៏​ដូច​ជា​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ និង​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន​នេះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ