ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ចាត់បញ្ជាឱ្យតភ្ជាប់ទំនប់ប្រឡាយដូនកាយថ្មី ឡើងវិញបន្ទាប់ពីដាច់ដោយសារទឹកជំនន់

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ…

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាប ក្រុមមន្រ្តីបច្ចេក ទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបន្តបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាអន្តរាគមន៍តភ្ជាប់ទំនប់ប្រឡាយដូនកាយថ្មី នៅក្នុងឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

This image has an empty alt attribute; its file name is c5ca3e733506fc70ceb1653b7f7592a9-1024x768.jpg

ក្នុងពេលចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំបន្ថែមដល់ឯកឧត្តមដែលជាប្រធានមុខព្រួញ ឲ្យសហការជាមួយមន្ទីរជំនាញ ប្រញាប់ធ្វើការជួសជុលបិទភ្ជិតខ្នងប្រឡាយជាបន្ទាន់ដើម្បីខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ការងារបង្កបង្កើន និងទឹកជីវភាពប្រចាំថ្ងៃ ព្រមទាំងភ្ជាប់បានផ្លូវខាងសងប្រឡាយធ្វើចរាចរណ៍ក្នុងភូមិ និងដឹកកសិផលផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ