ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចង់​មើល​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ការពារ​សត្វ
សកម្មជន​ការពារ​សត្វ​ហ្វ៊ី​លី​ពី​ន បាន​ជួបជុំ​គ្នា​កាន់​ស្លាក​បដា​តវ៉ា និង​លើក​បី​សត្វ​ចិញ្ចឹម​ទាំង​ឆ្កែ​និង​ឆ្មា នៅ​ខាង​មុខ​សាលាក្រុង​ម៉ានីល ក្រោយ​ពី​អាជ្ញាធរ​ចេញ​ច្បាប់​ឱ្យ​ចិញ្ចឹមសត្វ​មិន​លើស​ពី​៤​ក្បាល​ក្នុង​មួយ​គ្រួសារ ។

១-​ការពារ​សត្វ
សកម្មជន​ការពារ​សត្វ​ហ្វ៊ី​លី​ពី​ន បាន​ជួបជុំ​គ្នា​កាន់​ស្លាក​បដា​តវ៉ា និង​លើក​បី​សត្វ​ចិញ្ចឹម​ទាំង​ឆ្កែ​និង​ឆ្មា នៅ​ខាង​មុខ​សាលាក្រុង​ម៉ានីល ក្រោយ​ពី​អាជ្ញាធរ​ចេញ​ច្បាប់​ឱ្យ​ចិញ្ចឹមសត្វ​មិន​លើស​ពី​៤​ក្បាល​ក្នុង​មួយ​គ្រួសារ ។

២-​ដំរី​ភ្លុក​ត្រង់
លោក​ពី​ទ័​រ ឡាក់​ទ័​រ នាយក​ផ្នែក​តាំងពិព័រណ៍ «​ផូស៊ីល​រិច​ណេ​ស អីុ​ន​ដឹ​ហ្គៃ​សេល​វ៉ាល់​ឡេ​» នៅ​សារមន្ទីរ​ក្រុង​ប្រួ​ន​បេ​ដ្រា នា​ភាគ​កណ្តាល​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រៀប​ដំឡើង​ដំរី​ភ្លុក​ត្រង់  ជា​ដំរី​បុរាណ​មាន​អាយុ​ជាង​២០០.០០០​ឆ្នាំ​មុន​ដាក់​តាំង​បង្ហាញ ។

៣-​ប្រឆាំង​ការ​សម្លាប់​ឆ្មាទឹក
សកម្មជន​អភិរក្ស​សត្វ (PETA)​នាំ​គ្នា​ស្រាត​លាប​ពណ៌​លើ​ខ្លួនប្រាណ​ជា​ទង់ជាតិ​អា​មេ​រិ​ក អង់គ្លេស បារាំង  អា​ល្លឺ​ម៉​ង់ អីុ​តា​លី និង​រុ​ស្ស៊ី ដោយ​កាន់​បដា រួម​គ្នា​ប្រឆាំង​នឹង​ការ​សម្លាប់​ឆ្មាទឹក​នៅ​កា​ណា​ដា ឈរ​នៅ​មុខ​ស្ថានទូត​កា​ណា​ដា ក្រុង​វ៉ា​ស៊ី​ន​តោន ។ 

៤-​ស៊ុត​ដាយ​ណូ​ស៊័​រ
ផូស៊ីល​ស៊ុត​ដាយ​ណូ​ស៊័​រ នៅ​ទីតាំង​សំណង់​មួយ​ក្នុង​ខេត្ត​ក្វា​ង​ទុង បន្ទាប់​ពី​មុន​នេះ​ក៏​ធ្លាប់​ជីក​រក​ឃើញ​ស៊ុត​ដាយ​ណូ​ស៊័​រ​ជា​ច្រើន​រួច​មក​ហើយ ដែល​ជា​ការ​ប្រទះ​ឃើញ​ស៊ុត​ដាយ​ណូ​ស៊័​រ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។

៥-​ពូជ​ឆ្លាម​តូច
មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​នេសាទ​របស់​អា​មេ​រិ​កបាន​បង្ហាញ​ឆ្លាម​តូច​ប្រវែង​៥,៥​អីុ​ង ឬ ១៤​សង្ទីម៉ែត្រ ដែល​ស្ទូច​បាន​នៅ​ម៉ិ​ក​ស៊ិ​ក​តាំងពី​ឆ្នាំ​២០១០​មក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ថា វា​ជា​ត្រី​អ្វី​ទើប​រក្សា​ទុក​អស់​រយៈពេល​៣​ឆ្នាំ ។ ទីបំផុត​អ្នកជំនាញ​បញ្ជាក់​ថា​ជា​ឆ្លាម​តូច និង​ជា​ត្រី​ទី​២ ដែល​ប្រទះ​ឃើញ ចំណែក​ឆ្លាម​តូច​ដំបូង​បាន​ប្រទះ​ឃើញ​នៅ​ដែនទឹក​ប៉េ​រូ កាលពី​៣៦​ឆ្នាំ​មុន ។

៦-​នាឡិកា​ចិន​យក​លំនាំ​តាម​ក្រុមហ៊ុន​អេប​ផល
បុ​​គ្គ​លិ​ក​ផ្នែក​លក់​ក្នុង​ហាង​នាឡិកា បង្ហាញ​ផលិតផល​នៅ​រោងចក្រ​ក្នុង​ក្រុង​សឺ​ន​ចើ​ន ភាគ​ខាងត្បូង​ប្រទេស​ចិន ដោយ​នាឡិកា​ទាំងនោះ​មាន​រូបរាង​ដូច​នាឡិកាដៃ​របស់​អេប​ផល​គ្រោង​ដាក់​លក់​នៅ​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ ខណៈ​ពេល​អតិថិជន​នៅ​ប្រទេស​ចិន​កំពុង​មាន​ចំណាប់អារម្មណ៍ ។

៧-​ស្ទូចត្រី​នៅ​ក្បែរ​ទីតាំង​បាញ់​បង្ហោះ​យានអវកាស
ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ទាញ​សន្ទូច​ពី​ក្នុង​ទឹក​នៅ​មាត់​ឆ្នេរ «​កា​ណា​វើ​រ៉​ល​» រដ្ឋ​ផ្ល​រី​ដា ខណៈ​ពេល​កំពុង​បង្ហោះ​យាន «Falcon a space X » ពី​ទីតាំង​បាញ់​បង្ហោះ​ក្នុង​បន្ទាយ​កងទ័ពអាកាស Canaveral ។

៨-​រូបចម្លាក់​កន្ទុយបារី
រូបចម្លាក់​កន្ទុយបារី​យក្ស​ស្ថិត​ក្នុង​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្រុងប៉ារីស ខណៈ​ពេល​សភា​បារាំង​កំពុង​ឃោសនា​កុំឱ្យ​ប្រើ​តារា​ម៉ូ​ដែល​រាង​ស្គម​បង្ហាញ​ផលិតផល​ស្រា និង​ការ​ចេញ​ម៉ូ​ដ​កញ្ចប់​បារី​ប្រណីត​ដើម្បី​កាត់​បន្ថយ​ថវិកា​ចំណាយ​លើ​ផ្នែក​សុខភាព​របស់​ប្រទេស ៕