ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​បុរស​ម្នាក់ ក្រោយ​បំពាន​លើ​អនីតិជន រួច​រត់គេច​ខ្លួន

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បំពាន​សេពសន្ថវៈ​លើ​អនីតិជន នៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ក្នុង​អំឡុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរ​បា​ខេត្ត…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បំពាន​សេពសន្ថវៈ​លើ​អនីតិជន នៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ក្នុង​អំឡុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរ​បា​ខេត្ត ចុះ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ដោយ​មានការ​សម្របសម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ឡើង​នៅ​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់​ខេត្តរតនគិរី​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្នុង​នោះ​ដឹកនាំ​កម្លាំង​ដោយ​លោកស្រី​ឧត្តមសេនីយ៍ត្រី កែវ ដា​វី ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន លោក​ឧត្តមសេនីយ៍ទោ សុខ ងឺ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន និង​សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ជនសង្ស័យ​ម្នាក់​បំពាន​សេពសន្ថវ​:​លើ​អនីតិជន ស្ថិត​នៅ​ក្នុង​ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ អ៊ុ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់វិធានការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ