ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសាសន៍​ជំរុញ​ទឹកចិត្ត​មួយ​ចំនួន​ពី​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ ដែល​អ្នក​គួរ​ស្តាប់

3 ឆ្នាំ មុន

ក្នុង​នាម​ជា​មហាសេដ្ឋី វិនិយោគិន សប្បុរសជន និង​អ្នកនិពន្ធ​មួយ​រូប លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក និង​អតីត​នាយក​ប្រតិបត្តិ​របស់…

ក្នុង​នាម​ជា​មហាសេដ្ឋី វិនិយោគិន សប្បុរសជន និង​អ្នកនិពន្ធ​មួយ​រូប លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក និង​អតីត​នាយក​ប្រតិបត្តិ​របស់ Microsoft ជា​បុរស​ដែល​ទទួល​បានការ​គោរព​ពី​មនុស្ស​ជា​ច្រើន​។ ក្រៅពី​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ជាងគេ​លើ​លោក​ហើយ លោក​ក៏​បាន​ចាប់ផ្តើម​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation ដែល​បាន​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ និង​ការ​អប់រំ​ផង​ដែរ​។

ខាងក្រោម​គឺជា​ប្រសាសន៍​មួយ​ចំនួន​ពី​លោក​ហ្គេ​ត​ស៍ ដែល​អ្នក​គួរ​ស្តាប់ ៖

១. ភាព​ជោគជ័យ​មិនមែន​ជា​គ្រូបង្រៀន​ល្អ​មួយ​ទេ ៖
លោក​ហ្គេ​ត​ស៍​គិត​ថា ភាព​ជោគជ័យ​មាន​តែ​បោក​បញ្ឆោត​ឲ្យ​មនុស្ស​ដែល​ឆ្លាត​វៃ​គិត​ថា ពួក​គេ​មិន​អាច​បរាជ័យ​ទេ​។ មនុស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ ប៉ុន្តែ​ការ​បន្ត​ធ្វើ​ជា​មនុស្ស​ជោគជ័យ គឺ​កាន់តែ​ពិបាកទៅ​ទៀត​។ មនុស្ស​ជា​ច្រើន​មិន​យល់​ពី​ចំណុច​នេះ និង​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្នុង​សង្គម​ស្អប់ខ្ពើម​។

២. កុំ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ ៖
ប្រសិនបើ​អ្នក​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នក​ដទៃ វា​ប្រៀប​ដូច​អ្នក​កំពុង​តែ​មើលងាយ​ខ្លួនឯង​ទេ​។ មនុស្ស​ម្នាក់​ៗ​មាន​ចំណុច​ពិសេស និង​ប្លែក​ៗ​ពី​គ្នា​ជា​និច្ច ដូច្នេះ​វា​មិនមែន​ជា​បញ្ហា​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ដែល​ខុស​ពី​អ្នក​ដទៃ​បន្តិច​ទេ​។ មិន​មាន​នរណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​មិន​មាន​នរណា​ម្នាក់​ដែល​អាច​ល្អ​ឥត​ខ្ចោះ​បាន​ដែរ​។ ផ្ទុយ​មក​វិញ ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន​វិញ​។

៣. ការ​មាន​លុយ និង​មិន​មាន​លុយ ៖
លោក​ហ្គេ​ត​ស៍ ធ្លាប់​មាន​ប្រសាសន៍​ថា ពេល​ដែល​អ្នកមាន​លុយ​ក្នុង​ដៃ មាន​តែ​អ្នក​ទេ​ដែល​ភ្លេច​ថា​អ្នកជា​នរណា តែ​ពេល​ដែល​អ្នក​មិន​មាន​លុយ​ក្នុង​ដៃ ពិភពលោក​ទាំងមូល​ភ្លេច​ថា​អ្នកជា​នរណា​។ វា​ជា​ការ​ពិត​ជាក់ស្តែង​ក្នុង​ជីវិត​មនុស្ស​។ មាន​ន័យ​ថា ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ លុយ​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​លុយ​មិនមែន​ជា​អ្វី​ដែល​អាច​បង្ហាញ​ពី​ជីវិត ឬ​អត្ត​ចរិត​របស់​មនុស្ស​ម្នាក់​ទេ​។ ប្រសិនបើ​អ្នក​ឲ្យ​តម្លៃ​លើ​លុយ លុយ​ក៏​ឲ្យ​តម្លៃ​លើ​អ្នក​វិញ​ដែរ​។

៤. អ្នកដឹកនាំ​នៅ​ថ្ងៃ​មុខជា​មនុស្ស​ដែល​ជួយ​អ្នក​ដទៃ ៖
លោក​ហ្គេ​ត​ស៍​គិត​ថា អ្នកដឹកនាំ​សម្រាប់​ថ្ងៃ​អនាគត​មិនមែន​ជា​មនុស្ស​ដែល​ចាំ​គ្រប់គ្រង និង​ឲ្យ​បញ្ជា​ដល់​អ្នក​ដទៃ​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ជោគជ័យ និង​លូតលាស់ ខណៈ​ដែល​ស្តាប់​មតិយោបល់​របស់​ពួក​គេ​ផង​ដែរ​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ mirrorreview

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ